ឯកឧត្តម សុខ ពុទ្ធិវុធ និង លោកជំទាវ ចម ក្រស្នា អញ្ជេីញក្នុងពិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ
ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ និង លោក ជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតនៅ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
សម្ភារៈមានដូចជា៖ កុំព្យូទ័រលើតុចំនួន២គ្រឿង តុ កៅអី ប៉ិច សៀវភៅ ថ្នាំងដូសធ្មេញ ច្រាស់ដូសធ្មេញ និងសម្ភារៈសិក្សាមួយចំនួនទៀត។
អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គកែវ លោក អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យជុំវិញស្រុក កងកំលាំងទាំង៣ ក្រុមគ្រូពេទ្យពិនិត្យសុខភាព លោក លោកស្រី មេឃុំ មេភូមិ ប្រជាការពារភូមិ។ អញ្ជើញចូលរួមដោយ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋក្នុងឃុំអង្គកែវ ព្រមទាំងសិស្សានុសិស្ស ប្រមាណ ៤០០នាក់។