ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន ក្នុងពីធីជួបសំណេះសំណាល សួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសម្ភោធដាក់ឲ្យប្រើប្រាស់អគារស្នាក់ការបក្សចំនួន៣ឃុំ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអមដំណើរ និងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូនឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងពីធីជួបសំណេះសំណាល សួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ និងសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំទាំងបី (ឃុំគោករមៀត, ឃុំបន្ទាយឆ្មារ និងឃុំថ្មពួក) នៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរដែនដីត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយត្រូវត្រៀមឯកសារនានាឲ្យបានរួចរាល់ ដើម្បីទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានឧបត្ថម្ភថវិកាដល់ទីស្នាក់បក្សឃុំទាំង៦ ជួសជុលស្នាក់ការបក្សឃុំ០២ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ គ្រូពេទ្យ ថវិកា សម្ភារ: ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់មនុស្សចាស់ និងអ្នកចូលរួមចំនួន ១,៨០០នាក់ សរុបរួមគិតជាថវិកាប្រមាណ ៦៣លាន៨០០ពាន់រៀលគត់ និងប្រាក់ដុល្លារ ១ម៉ឺនដុល្លារ ៕