**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្តម សុខ សូកេន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកបក្សជិត ១ពាន់នាក់ នៅមូលដ្ឋានឃុំស្អាងភ្នំ ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ ដោយមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំស្អាងភ្នំ សមាជិកគណៈកម្មាធិការគណបក្សឃុំ ប្រធានក្រុមបក្សនៃភូមិទាំង០៩ ព្រមទាំងថ្នាក់ដឹកនាំភូមិទាំងអស់សរុបចំនួន ៩៣៥នាក់។

ក្នុងពិធីនេះ ឯកឧត្តម សុខ សូកេន បានពាំនាំសេចក្ដីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាងជូនដល់សមាជិកសមាជិកាគណបក្សឃុំស្អាងភ្នំទាំងអស់។

ឯកឧត្តម សុខ សូកេន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ច្នៃប្រឌិត បត់បែនប្រកបដោយយុទ្ធសាស្រ្ត និងមានគោលការណ៍ដឹកនាំត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ លក្ខន្តិកៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានកសាង និងបន្សល់ទុកនូវសមិទ្ធផលធំៗជាច្រើនមិនអាចកាត់ថ្លៃបានដោយបានចាប់ផ្តើមតាំងពីបាតដៃទទេហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស សុខសន្តិភាព ស្ថេរភាពនយោបាយទូទាំងផ្ទៃប្រទេស ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូចនេះ សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវបន្តការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន និងបង្កើននូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ព្រមទាំងរួមគ្នាកសាងមូលដ្ឋានរបស់យើងឱ្យកាន់តែរឹងមាំ។

ឯកឧត្តមបានបន្ថែមថា ការគ្រប់គ្រងសមាជិកគណបក្សបានល្អ គឺជាកិច្ចការចាំបាច់របស់យើង ដើម្បីធានាឱ្យបាននូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នេះ តាមរយៈគោលការណ៍របស់គណបក្សគឺ «សមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក»។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតស្តីពី «ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» សម្រាប់បុគ្គលណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត។

ឯកឧត្តម សុខ សូកេន បានសង្កត់ធ្ងន់ថា ការស្នើធ្វើវិសោធនកម្មច្បាប់នេះ មិនបានធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ ពោលគឺដើម្បីពង្រឹងទៅដល់ការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ឃុំ-សង្កាត់ឡើងទៅ។ ម្យ៉ាងទៀតច្បាប់បោះឆ្នោតរបស់ប្រទេសមួយចំនួនក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានេះដែរ ជាក់ស្ដែងប្រទេសថៃ ហើយលើសពីនេះទៀតនោះ ច្បាប់បោះឆ្នោតនៃបណ្ដាប្រទេសមួយចំនួនទៀតមានភាពតឹងរឹងរហូតដល់ធ្វើការផាកពិន័យចំពោះអ្នកដែលមិនបានទៅបោះឆ្នោតទៀតផង។

លើសពីនេះទៀត ឯកឧត្តមបានសំណូមពរ ឱ្យសមាជិកគណបក្សគ្រប់រូបធ្វើការភ្ជាប់ប្រព័ន្ធតេឡេក្រាមរបស់ សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីទទួលបានព័ត៌មានពិតទាន់សភាពការណ៍។

មុនបញ្ចប់ការសំណេះសំណាល ឯកឧត្តមក៏បានដាក់ចេញជាអនុសាសន៍ និងសកម្មភាពការងារសំខាន់ៗ ចំពោះមុខ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ និងបានផ្ដាំផ្ញើដល់សមាជិកគណបក្សឃុំស្អាងភ្នំទាំងអស់ត្រូវ៖
ទី១.តម្កល់ផលប្រយោជន៍មូលដ្ឋាន និងប្រជាជនជាធំ
ទី២.ត្រូវជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឃុំស្អាងភ្នំរបស់យើងអោយបានកាន់តែប្រសើរ
ទី៣.ត្រូវប្តេជ្ញាគាំទ្រ និងអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត
ទី៤.ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំជានិច្ច
ទី៥.ត្រូវចលនាសាច់ញាតិបងប្អូន និងសមាជិកគណបក្សទាំងអស់ឱ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ៕

អត្ថបទដែលជាប់ទាក់ទង