ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន០៤
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះរៀបចំនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំង ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងលោក លោកស្រី មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលផងដែរ ៕