**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី

ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងគណៈប្រតិភូអម នាព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣​ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យខេត្តសៀមរាប ស្ថិតក្រោមគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះរួមមាន ការសាងសង់អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យខេត្តសៀមរាប ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាល។

គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន KONOIKE Construction Co. Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន The Consortium of Azusa Sekkei Co. Ltd. and INTEM Consulting Inc.។ អគារថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីសរុប ៣៧.៣៨០ម៉ែត្រការ៉េ ដែលមានទំហំអគារសរុប ៨.៣២០ម៉ែត្រការ៉េ មានកម្ពស់ ៤ជាន់ គិតទាំងជាន់ផ្ទាល់ដី និងមានចំណុះ ២០០គ្រែ ដែលបានចាប់ផ្តើមសាងសង់កាលពីខែធ្នូ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ការសាងសង់នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ អគារថ្មីនេះរួមមាន ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកប្រពោធទនកម្ម ផ្នែកសម្រាកពេទ្យ ផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្រ្ត និងផ្នែកគាំទ្រ។ អគារថ្មីនេះនឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាព គុណភាព សុវត្ថិភាព ប្រកបដោយសមធម៌ មិនត្រឹមតែប្រជាជននៅខេត្តសៀមរាបទេ តែនឹងគ្របដណ្តប់ប្រជាជននៅជុំវិញខេត្តសៀមរាបផងដែរ ហើយនឹងកាត់បន្ថយបានការបញ្ជូនអ្នកជំងឺទៅភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន KONOIKE Construction Co. Ltd. និង The Consortium of Azusa Sekkei Co. Ltd. and INTEM Consulting Inc.។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក្រុមហ៊ុនសាងសង់ ព្រមទាំងបុគ្គលិកកម្មករទាំងអស់នៃក្រុមហ៊ុន ដែលបានខិតខំបំពេញភារកិច្ចធ្វើឱ្យគម្រោងអាចអនុវត្តបានតាមកាលវិភាគគ្រោងទុក ទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់លោកតំណាងក្រុមហ៊ុន និងបុគ្គលិកកម្មករទាំងអស់ឱ្យមានសុខភាពល្អ និងបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង