**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ

ឧត្តមសេនីយ៍ឯក ជា ពៅ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីអំពី “ភស្តុតាងឌីជីថល”

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃច័ន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី “ភស្តុតាងឌីជីថល” នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា។ ដោយមានការចូលរួមពីលោកបណ្ឌិត Jonshua James តំណាងរបស់អង្គការ UNODC, លោក Himal Ojha មន្រ្តីទទួលបន្ទុកកម្មវិធីប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក របស់អង្គការ UNODC, លោក Taninai Ichitomo តំណាងរបស់ស្ថានទូតជប៉ុន ព្រមទាំងសិក្ខាកាមមកពីបណ្តានាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ចៅក្រម-ព្រះរាជអាជ្ញា នៃក្រសួងយុត្តិធម៌ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា FIU។

ថ្លែងនៅក្នុងពិធីបើក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង បានបង្ហាញនូវមតិសំណេះសំណាលសួរសុខទុក្ខទៅដល់សិក្ខាកាមដែលបានចូលរួម។ ក្នុងនោះ ឯកឧត្តម ឧត្តមសនីយ៍ឯក បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវគ្គសិក្សានេះ ដោយបានបញ្ជាក់ថា វគ្គសិក្សានេះគឺពិតជាមានសារៈសំខាន់ណាស់ព្រោះបច្ចុប្បន្ននេះមិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងៗនោះទេ មនុស្សគ្រប់រូបសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យា ស្មានហ្វូត កុំព្យូទ័រយួរដៃ ឬឧបករណ៍ផ្សេងៗ ដើម្បីសម្រួលការងារប្រចាំថ្ងៃ ជាហេតុធ្វើឲ្យបទល្មើសបច្ចេកវិទ្យា មានការកើតឡើងយ៉ាងគួរឲ្យកត់សំគាល់ ដូច្នេះរាល់ភស្តុតាងទាក់ទិននឹងបទល្មើសគឺត្រូវបានរក្សាទុកនៅក្នុង ស្មានហ្វូត កុំព្យូទ័រយួរដៃ ឬឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ ដោយសារតែបែបនេះ ទើបវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ និងគុណប្រយោជន៍ ចំពោះមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការជួយបង្កើនសមត្ថភាព បច្ចេកទេសក្នុងការរក្សា-ប្រមូលវត្ថុតាងឌីជីថល ដើម្បីជាជំនួយក្នុងការបង្ហាញទៅកាន់តុលាការ ដើម្បីដាក់បន្ទុកបន្ថែមដល់ជនល្មើស និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាឲ្យកាន់តែទទួលបានជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសំណូមពរទៅដល់សិក្ខាកាមទាំងអស់ ឲ្យប្រឹងប្រែងយកចិត្តទុកដាក់សិក្សា និងព្យាយាមស្វែងយល់អំពីមេរៀនដែលត្រូវលើកយកមកបង្ហាញអំឡុងវគ្គបណ្តុះបណ្តាល។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រ្កាបបទល្មើសបច្ចេកវិទ្យា ក៏ដូចជាផ្តល់ជំនួយ និងជាបង្អែកឆ្អឹងខ្នងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឲ្យកើតមានឡើង រួមទាំងអង្គការ UNODC ក្នុងនាមជាអ្នកសម្របសម្រួល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្ឃឹមយ៉ាងមុតមាំថាវគ្គបណ្តុះបណ្តាលប្រភេទនេះ នឹងត្រូវបានរៀបចំបន្ថែមទៀត ដើម្បីជាការពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តិធម៌ ក៏ដូចជាស្ថាប័នផ្សេងៗទៀតនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង