លោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន និងជួបជាមួយលោកប្រធានាធិបតី Xi Jinping
ស៊ីដនី៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេស។
លោក Chris Hipkins នឹងជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping លោកនាយករដ្ឋមន្ត្រីចិន Li Qiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ Zhao Leji ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក។
លោក Chris Hipkins បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិន តាមរយៈកិច្ចប្រជុំទ្វេភាគីនានា ដែលប្រធានបទដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់ និងពិភពលោក សិទ្ធិមនុស្ស និងសង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវបានពិភាក្សា។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]