ប្រធានក្រុមហ៊ុន Ford ប្រាប់ CNN ថាអាមេរិកមិនទាន់អាចប្រកួតប្រជែងជាមួយចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ
បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor (F.N) លោក Bill Ford បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។
ក្រុមហ៊ុន Ford បានប្រាប់កម្មវិធី Fareed Zakaria GPS របស់ CNN កាលពីថ្ងៃអាទិត្យថា ពួកគេបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Ford បានប្រកាសផែនការវិនិយោគ ៣.៥ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan ក្នុងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនថ្មរបស់ចិន CATL ដោយទាក់ទាញការចាប់អារម្មណ៍ពីសមាជិកព្រឹទ្ធសភាអាមេរិក Marco Rubio ដែលបានស្នើឱ្យរដ្ឋបាលលោក Biden ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ។
លោក Bill Ford ដែលជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន Henry Ford បានឲ្យដឹងនៅក្នុងកម្មវិធីថា រោងចក្រផលិតអាគុយនៅរដ្ឋ Michigan គឺជាឱកាសសម្រាប់វិស្វករ Ford ដើម្បីសិក្សាពីបច្ចេកវិទ្យា បន្ទាប់មកប្រើប្រាស់វាដោយខ្លួនឯង។
មីឈីហ្គែន គឺជារោងចក្ររបស់ក្រុមហ៊ុន Ford ដែលមានកម្មសិទ្ធិទាំងស្រុង។ ពួកគេនឹងក្លាយជាបុគ្គលិករបស់យើង ហើយអ្វីដែលយើងកំពុងធ្វើគឺការផ្តល់អាជ្ញាប័ណ្ណលើបច្ចេកវិទ្យា។
នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានឲ្យដឹងកាលពីខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺជាគូប្រជែងដ៏សំខាន់របស់ខ្លួននៅក្នុងវិស័យនេះ ហើយថាក្រុមហ៊ុន Ford ត្រូវការម៉ាកយីហោប្លែកពីគេ ឬតម្លៃទាបដើម្បីយកឈ្នះក្រុមហ៊ុនផលិតរថយន្តចិន។
លោក Jim Farley បានបន្តថា ខ្ញុំគិតថាយើងមើលឃើញជនជាតិចិនជាដៃគូប្រកួតប្រជែងដ៏សំខាន់ មិនមែនក្រុមហ៊ុន GM ឬ Toyota នោះទេ។
ប្រភព៖ Vnexpress
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]