**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ វីរភាពអតីតយុទ្ធជន ក្នុងការរំដោះប្រទេសជាតិ និងទប់ស្កាត់របប ប៉ុល ពត ជាការលះបង់សាច់ស្រស់ឈាមស្រស់ និងអវៈយវៈ របស់ខ្លួន ដើម្បីជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វីរភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របប ប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លាធំធេងពុំអាចកាត់ថ្លៃបានឡើយ បងប្អូនបានលះបង់សាច់ស្រស់ឈាមស្រស់ ព្រមទាំង អវៈយវៈ របស់ខ្លួនដើម្បីជាតិមាតុភូមិ។

ក្នុងពិធីរំលឹកខួបទី១៦ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីខេត្តកែប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្តទៀតថា «ក្នុងនាមយើងទាំងអស់គ្នា ជាអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គម ដែលពោរពេញដោយសន្តិភាព មានការដឹងគុណ និងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាង»។

ទន្ទឹមនេះឯកឧត្ដម ចម ប្រសិទ្ធ ក៏បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ សម្តេចយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយការឧបត្ថម្ភនានា។

ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានលើកឡើងថា រៀងរាល់ឆ្នាំសមាគមអតីតយុទ្ធជន បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលាខេត្តកែប ក្នុងការរៀបចំពិធីរំលឹកខួប សមាគមអតីតយុទ្ធជន ពុំដែលខានឡើយ។

ឯកឧត្ដមថា ការប្រារព្ធពិធីថ្ងៃនេះ គឺជាការរំលឹកខួបលើកទី១៦ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងបំពាក់គ្រឿងឥស្សរិយយការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីជាលើកទី២ ចំនួន២៨០នាក់ ក្រោមអធិបតីភាពឯក ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលមានគ្រឿងឥស្សរិយយស ថា្នក់មាសចំនួន៥០ និងគ្រឿងឥស្សរិយយសថ្នាក់ប្រាក់ចំនួន២៣០។ ដោយឡែក ចំពោះសា្ថនភាពជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជាខេត្តកែប គឺមានមុខរបរគ្រប់គ្នា ធ្វើស្រែ ចំការ និងនេសាទ។

តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកែប បានបញ្ជាក់ថា ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារយុទ្ធជនរបស់យើង អ្នកទទួលប្រាក់ប្រចាំខែទាបបំផុត ចំនួន ៧៧០,០០០រៀល និងខ្ពស់បំផុតចំនួន ១,៩១០,០០០រៀល អតីតយុទ្ធជន និងគ្រួសារពលី ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យប្រពៃណីជាតិ មានបុណ្យចូលឆ្នាំថ្មី-បុណ្យភ្ជុំបិណ្ឌ ក្នុងម្នាក់ៗ ទទួលបានចំនួន ៥០,០០០រៀល ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង