**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ និងឃុំកន្សោមអក ប្ដេជ្ញាចិត្តធ្វើយ៉ាងឱ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ និងឃុំកន្សោមអក បានប្ដេជ្ញាចិត្តធ្វើយ៉ាងឱ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ និងឃុំកន្សោមអក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ មន្ដ្រីក្នុងរចនាសម្ព័ន្ធចាត់តាំង របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំប្រាសាទ និងឃុំកន្សោមអក ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារស្រុក, អនុប្រធានក្រុមការងារឃុំ, ប្រធានក្រុមការងារចុះជួយភូមិទាំង១៨ នៃឃុំទាំងពីរ និងលោក-លោកស្រី ជាមន្ដ្រីក្នុងរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន ជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោក លឹម ផេង ប្រធានគណបក្សឃុំប្រាសាទ និងលោកស្រី ហេង ស្រីពៅ ប្រធានគណបក្សឃុំកន្សោមអក បានធ្វើរបាយការណ៍សង្ខេបជូន ឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីស្ថានភាព នៃការដឹកនាំ និងការគ្រប់គ្រងសមាជិកគណបក្ស ក្នុងរចនាសម្ព័ន្ធគណបក្សមូលដ្ឋាន ព្រមទាំងសកម្មភាពនានា និងលទ្ធផលការងារ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំងពីរឃុំផងដែរ។

ជាងនេះទៅទៀត ប្រធានគណបក្សឃុំទាំងពីរ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហោ សំអាត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងធ្វើឱ្យប្រសើរឡើងនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំ ក្នុងគោលបំណងផ្ដល់ជូនប្រជាពលរដ្ឋនៅគ្រប់និន្នាការ ដើម្បីប្រើប្រាស់តាមសេចក្ដីត្រូវការរបស់ពួកគាត់។

នាឱកាសនោះដែរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ និងឃុំកន្សោមអក បានធ្វើការប្ដេជ្ញាចិត្ត ដើម្បីខិតខំអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តធ្វើយ៉ាងឱ្យទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម បានណែនាំក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាពិនិត្យជំរុញរាល់សំណើសំណូមពរ តម្រូវការចាំបាច់របស់មូលដ្ឋាន សំដៅបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជាពិសេសទៀតនោះ ក្រុមការងារ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនស្មារតីយកចិត្តទុកដាក់បំពេញបេសកកម្មការងារនេះ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទទួលបានភាពជោគជ័យ ក្នុងការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម ហោ សំអាត និងសហការីទាំងអស់ បានរួបរួមគ្នាអភិវឌ្ឍក្នុងមូលដ្ឋានឃុំទាំងពីរ ឱ្យមានការរីកចម្រើនឥតឈប់ឈរ ជាពិសេស បានរួបរួមគ្នាដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម បន្ដថា លទ្ធផលសកម្មភាព របស់ក្រុមការងារនារយៈពេលកន្លងមក បានផ្តើមចេញពីកិច្ចសហការគ្នាល្អ ចុះជាប់តាមមូលដ្ឋានភូមិ ព្រមទាំងបានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមរយៈការសាកសួរសុខទុក្ខ ឬកិច្ចប្រជុំនានា ដើម្បីក្ដាប់យកសភាពការណ៍ បញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីគ្នារួមគ្នាដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅជំរុញការអភិវឌ្ឍរីកចម្រើនជីវភាពរស់នៅ ក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក្រុមការងារស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោបោះឆ្នោត ត្រូវត្រៀមលក្ខណៈ និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង