អ៊ុំស្រីម្នាក់មកពីខេត្តព្រៃវែង ទទួលបានការវះកាត់ជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរដោយជោគជ័យ ពីគ្រូពេទ្យ TYDA ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ៊ំស្រី ហួត ម៉ាក់ អាយុ ៦៣ឆ្នាំ ជាកសិករ មកពីខេត្តព្រៃវែង មានអាការ:ឈឺចុកចាប់ពោះខ្លាំងដោយសារជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ត្រូវបានក្រុមត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បញ្ជូនមកធ្វើការព្យាបាល វះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។