ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ
ភ្នំពេញ៖ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩។
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាយោគៈអន្ដរជាតិលើកទី៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។
មានវត្តមាននៅក្នុងទិវានេះដែរ មានឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។
ទិវាយោគៈនៅឆ្នាំនេះមានអ្នកចូលរួមផុសផុល ភាគច្រើនជាសិស្ស ដែលពួកគេមកពី សាលារៀននៅក្នុងក្រុងសៀមរាប៕