**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

អ.វ.ត.ក និងដៃគូពាក់ព័ន្ធ ចុះ MoU ផ្សព្វផ្សាយ ការអប់រំសិមិទ្ធផល និងកេរដំណែលអ.វ.ត.ក សម្រេចបានជាង១៥ឆ្នាំមកនេះ ក្នុងវិស័យឧត្តមសិក្សា

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សាកលវិទ្យាល័យជាតិបាត់ដំបង និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (Southeast Asian University Partnership-SAUP) របស់អង្គការ GIZ/CPS បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការផ្សព្វផ្សាយ និងការអប់រំសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ដែលសម្រេចបានក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ ក្នុងវិស័យឧត្តមសិក្សា
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យរបស់អ.វ.ត.ក. ពិធីចុះហត្ថលេខាទៅលើអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានធ្វើឡើងរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតំណាងដោយ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក. សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) របស់អង្គការ GIZ/CPS តំណាងដោយលោកស្រី Sadie O’ Mahoney អ្នកសម្របសម្រួលកម្មវិធីថ្នាក់តំបន់(កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត)។

គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ ការអប់រំនិងការសិក្សាស្រាវជ្រាវ ដើម្បី (១)លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកាត់សេចក្តីសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក ក្នុងវិស័យឧត្តមសិក្សា, (២) ជួយអភិវឌ្ឍនិងលើកកម្ពស់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមរួមទាំងការសិក្សាអំពីសន្តិភាពនិងក្រោយជម្លោះ, (៣) សហការនិងសម្របសម្រួលក្នុងការបង្កើតវិធីសាស្ដ្របង្រៀន និងឧបករណ៍សិក្សាសម្រាប់គ្រូបង្រៀន អ្នកសិក្សា និងអ្នកស្រាវជ្រាវក្នុងវិស័យខាងលើ, និង ៤)លើកទឹកចិត្តក្នុងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា និងឱកាសសិក្សាផ្សេងៗទៀតក្នុងកម្មវិធីសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សាផ្នែកសិក្សាអំពីសន្តិភាព និងក្រោយជម្លោះ ការស្រាវជ្រាវថ្នាក់មហាវិទ្យាល័យ និងសាស្ត្រាចារ្យដែលអនុវត្តការបង្រៀន។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានេះគឺជាការចូលរួមអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. ដែលរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ បានឯកភាពគ្នាលើ «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» សម្រាប់រយៈពេល៣ឆ្នាំបន្ថែមគឺពីឆ្នាំ២០២៣ដល់២០២៥ ដែលរួមមាន៖ (ក) ការងារគតិយុត្តមួយចំនួនរួមទាំងការគ្រប់គ្រង និងការផ្សព្វផ្សាយបណ្ណសារស្តីពីសំណុំរឿងរបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយ (ខ) ការអប់រំ និងការផ្សព្វផ្សាយស្តីពីសមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តសំណង ដែលមានលក្ខណះផ្លូវចិត្ត និងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណី»។

ទាំងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី Sadie O’ Mahoney បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាលាក្តីខ្មែរក្រហមលើការងារអប់រំនិងការសិក្សាស្រាវជ្រាវនេះ។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) របស់អង្គការ GIZ/CPS ជាអនុស្សរណៈទី២ ដែលសាលាក្តីខ្មែរក្រហមបានចុះហត្ថលេខាជាមួយដៃគូ។ អនុស្សរណៈទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអប់រំប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ត្រូវបានកំណត់ និងដាក់ចេញក្នុងគម្រោងមួយចំនួនរួមមាន៖ ទី១៖ មេរៀនស្តីពី អ.វ.ត.ក. ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិក្សា ស្ដីអំពីការសិក្សាសន្តិភាព និងក្រោយជម្លោះ។ ទី២៖ វិធីសាស្រ្តសិក្សាតាមបែបការចូលរួម និងមធ្យោបាយលើផ្នែកយុត្តិធម៌អន្តរកាល នឹងត្រូវបានបង្កើតឡើង។ ទី៣៖ សមត្ថភាពសម្រាប់ប្រភពចម្បង និងការស្រាវជ្រាវលើផ្នែកបណ្ណសារអំពីប្រវត្តិសាស្ត្រខ្មែរក្រហម នឹងត្រូវបានបង្កើតឡើង។ ទី៤៖ បទពិសោធសិក្សាក្រៅថ្នាក់រៀនស្ដីពីយុត្តិធម៌អន្តរកាល ត្រូវបានសម្របសម្រួលនិងអនុវត្ត។

អត្ថបទដែលជាប់ទាក់ទង