ឯកឧត្តម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់
ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានអនុក្រុមការងារទី១ ត្រួតពិនិត្យ ផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា នៃក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដោយមានការចូលរួមពី ឯកឧត្ដមអនុប្រធាន សមាជិកក្រុមការងារបច្ចេកទេស នៃក្រសួងយុត្តិធម៌ ៕