**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន

មន្រ្តីជាន់ខ្ពស់បរិស្ថាន៖ គិតរហូតមកដល់ពេលនេះមានភោជនីយដ្ឋានចំនួន ១០៣ បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា គិតរហូតមកដល់ពេលនេះមានភោជនីយដ្ឋានចំនួនសរុប ១០៣បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃពោលគឺចាប់ពីការធ្វើយុទ្ធនាការអន្ទាក់សូន្យទាំងដំណាក់កាលទី១ និងដំណាក់កាលទី ២ ក្នុងរយៈពេល២ឆ្នាំកន្លងមក។

សម្រាប់ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តបាត់ដំបងដែលនឹងធ្វើឡើងនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ នេះដែរ មានភោជនីយដ្ឋានយ៉ាងហោចណាស់ចំនួន៧ក៏បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ។

ថ្លែងក្នុង សន្និសីទ សារព័ត៌មាន ស្តីពី យុទ្ធនាការ “អន្ទាក់សូន្យ” នៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣នា នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជា មន្រ្តីនាំពាក្យ ក្រសួង បរិស្ថាន បានឱ្យដឹងថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងខេត្តបាត់ដំបងគឺជាជំហ៊ានមួយទៀតក្នុងការទប់ស្កាត់ការដាក់អន្ទាក់ពីព្រោះថាខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងសំខាន់ទៅលើវិស័យទេសចរណ៍ ក៏ជាខេត្តមួយមានតំបន់ការពារធម្មជាតិក្នុងនេះដូចជាដែនជម្រកសត្វព្រៃភ្នំសំកូស តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត តំបន់របៀងជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជាដើម។

ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការអន្ទាក់សូន្យបានទទួលការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើន ហើយពលរដ្ឋក៏កាន់តែយល់ពីផលប៉ះពាល់កើតចេញពីអន្ទាក់យ៉ាងច្រើនដែរ។

ទាក់ទិនក្នុងរឿងនេះ លោក ផេង សិទ្ធី អភិបាលរង ខេត្ត បាត់ដំបងបានថ្លែងឱ្យដឹងថា កាំភ្លើងកែច្នៃបង្កគ្រោះថ្នាក់ទាំងមនុស្សសត្វ ដែលជាការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលយើងគប្បីបញ្ចប់ពីព្រោះវាតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃដ៏មានតម្លៃនៅកម្ពុជាយើង។

លោក បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបងនឹងជំរុញបន្ថែមទៀតក្នុងការទប់ស្កាត់នូវការ ដាក់អន្អាក់សម្លាប់សត្វព្រៃ និងព្រមជាមួយគ្នាអាជ្ញាធរនឹងពង្រឹងយន្តការបំបាត់នូវការជួញដូរ ក៏ដូចជាសម្លាប់សត្វព្រៃ។

ដោយឡែក លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ។ខេត្តប៉ៃលិននឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ការជួញដូរសត្វព្រៃ។

លោក បានមានប្រសាសន៍ផងថា នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ប៉ៃលិន ក្នុងដើមឆ្នាំ ២០២៣ត្រីមាសទី១ មន្រ្តី ឧទ្យានុរក្សបានធ្វើការបង្រ្កាបបទល្មើសសត្វព្រៃចំនួន ៩ករណី ដកហូតវត្ថុតាងខ្សែអន្ទាក់បានចំនួន១៣ខ្សែ ខ្សែលួសដាក់សត្វចំនួន ២.០៥០ម៉ែត្រ ។

គួរបញ្ជាក់ថាខេត្គគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។សម្រាប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នឹងត្រូវបិទបញ្ចប់ នៅខេត្តបាត់ដំបង និងប៉ៃលិននៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣៕

អត្ថបទដែលជាប់ទាក់ទង