**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្រ្កាប និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពាក់ព័ន្ធទៅនឹងករណីឈ្មួញមួយក្រុមយកអត្តសញ្ញាណប័ណ្ណសម្រាប់ចងការប្រាក់

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត។ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុងស្រុកទាំង១៤ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំអគាE នៃសាលាខេត្ត។

ឯកឧត្តម សុខ លូ បានលើកឡើងថា ថ្មីៗនេះមានករណីមួយបាន​កើតឡើងនៅក្នុងស្រុកមួយ​ចំនួនក្នុងខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ  ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ម៉ឺនឡើងគឺតម្រូវយកឯកសារដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមាន​ការបង់ប្រាក់​ជារៀងរាល់​ខែនោះទេ។ ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួន​មានការយកនូវឯកសារ​សម្គាល់អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តម សុខ លូ បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវធ្វើការតាមដាន និងយកចិត្តទុកដាក់លើបញ្ហានេះឲ្យមែនទែន ព្រោះនេះជាករណីដែលល្មើសច្បាប់ ដែលខុសពីគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវករណីនេះឲ្យបានឆាប់រហ័សទាន់ពេលវេលា ហើយចំពោះក្រុមដែលដើរចងការប្រាក់ឥណទាននៅតាមភូមិក្នុងស្រុកទាំងនោះ ត្រូវធ្វើការចាត់វិធានការទៅតាមច្បាប់ជាធរមាន និងធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីបញ្ហានេះ ជៀសវាងមានការចាញ់បោកពីសំណាក់ជនទុច្ចរិតណាមួយ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក និងដាស់តឿនទៅដល់សាធារណជន ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ឲ្យមានការយកចិត្តទុកដាក់និង ចូលរួមសហការគ្នាដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះមានការកើតឡើងជាបន្តបន្ទាប់ទៀត មិនត្រូវធ្វើការផ្ដល់ជាអត្តសញ្ញាប័ណ្ណ ឬឯកសារណាមួយជាទ្រព្យបញ្ចាំសម្រាប់ជាការខ្ចីប្រាក់ឡើយ ព្រោះឯកសារអត្តសញ្ញាប័ណ្ណនេះគឺជាឯកសារសំខាន់សម្រាប់យកទៅប្រើប្រាស់ពេលបោះឆ្នោតខាងមុខនេះ ដូចនេះគោលបំណងនៃក្រុមនេះគឺដើម្បីចង់ឱ្យដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តិដោយរលូននោះទេ ដូចនេះសូមប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្នចំពោះបញ្ហានេះ ៕

អត្ថបទដែលជាប់ទាក់ទង