**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រធានយុទ្ធនាការអន្ទាក់សូន្យ៖ ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី

បាត់ដំបង៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសន៍ថា ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះ ខ្ញុំសូមសំណូមពរយ៉ាងទទូចឲ្យសាធារៈជនទាំងអស់ចូលរួមជាមួយយើង។

ក្នុងឱកាសអញ្ជើញធ្វើយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ប្រារព្ធយុទ្ធនាការតាមខេត្តចុងក្រោយក្នុងខេត្តបាត់ដំបង និងប៉ៃលិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់ថា “វាដល់ពេលហើយសម្រាប់ អ្នកនិយមបរិភោគសាច់សត្វព្រៃបញ្ឈប់ការបរិភោគ អ្នកជួញដូរបញ្ឈប់ការជួញដូរ ហើយអ្នកដាក់អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ សម្រាប់សាធារៈណជនទូទៅ ខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃនិងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក”។

ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា កម្ពុជាយើងកំពុងធ្វើដំណើរឈានទៅទទួលបាន ចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេតុដូចនេះ វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់ និងផ្នត់គំនិតចាស់ៗ មិនអាចជម្រុញឲ្យយើងទទួលបានគោលដៅនេះនោះទេ។ ហើយ ដើម្បីទទួលបានផ្លែផ្កាដូចដៅទុក យើងត្រូវការការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងត្រូវរួមគ្នា ដើម្បីអនាគតល្អប្រសើររបស់យើងទាំងអស់គ្នា»។

ថ្លែងក្នុងនាមជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ឯកឧត្តមក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា«ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកពាក់ព័ន្ធគ្រប់រូបទាំងពីរដំណាក់កាលកន្លងមកនេះ។ ក្នុងការអនុវត្តយុទ្ធនាការរយៈពេលជិត១២ខែកន្លងមកនេះ យើងមើលឃើញផ្លែផ្កាជាច្រើន ដែលវាមិនចាំបាច់ធ្វើការវាយតម្លៃតាមលក្ខណៈវិទ្យាសាស្រ្តនោះទេ។ ក្នុងនោះ គឺការសម្របសម្រួលដ៏ល្អ ការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងដ៏សស្រាកសស្រាំពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។ ក្នុងកំឡុងពេលអនុវត្តយុទ្ធនាការនេះដែរ យើងសង្កេតឃើញវប្បធម៍ធ្វើការថ្មីមួយ ដែលក្នុងនោះគឺការសហការដ៏ល្អរវាងអង្គការដៃគូទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេស គឺបណ្តាមន្ទីរបរិស្ថានទាំង១២ខេត្ត»៕

អត្ថបទដែលជាប់ទាក់ទង