ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកបច្ច័យ និងទេយ្យទាន ជាអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃ និងផ្តល់ជូនលោកយាយ លោកតា នៅវត្តអូរំដេង ក្នុងស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ដោយមានសំណូមពរពីលោកតា លោកយាយ និងគណៈកម្មការអាចារ្យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវបច្ច័យ និងទ័យទានមួយចំនួន អំណោយ របស់ឯកឧត្តម នាយឧត្ដមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី យកទៅប្រគេនព្រះសង្ឃ និងជូនលោកយាយ លោកតា ដែលកំពុងអាស្នាក់អាស្រ័យនៅក្នុងវត្តអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវបម្រើប្រជាជននៅពេលដែលប្រជាជនមានទុក្ខលំបាក ហើយព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូច្នេះក្នុងនាមជាកងទ័ពត្រូវតែចូលរួមចំណែកក្នុងការកសាងនិងជួយឧបត្ថម្ភក្នុងវិស័យព្រះពុទ្ធសាសនាតាមលទ្ឋភាពដែលអាចធ្វើទៅបាន ដើម្បីឲ្យព្រះពុទ្ធសាសនារបស់យើងមានការរីកចម្រើនរុងរឿងបន្ថែមទៀត។
ដោយមានការសំណូមពរពីលោកតាអាចារ្យគណៈកម្មការវត្ត និងលោកប្រធានភូមិអូររំដេង សូមឲ្យជួយដោះស្រាយការលំបាក ចំពោះចង្ហាន់ព្រះសង្ឃ និងលោកយាយ លោកតា ដែលកំពុងស្នាក់អាស្រ័យនៅក្នុងវត្ត ព្រមទាំងចូលរួមចំណែកក្នុងការកសាងជណ្ដើរថ្មឡើងឧបដ្ឋានសាលា ដែលពុំទាន់បានកសាង សម្រាប់ឲ្យពុទ្ធបរិស័ទប្រើប្រាស់នៅឡើយ ។ ហើយនៅថ្ងៃនេះថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី បាននាំយកនូវថវិកា និងទេ្យទានមួយចំនួន ដើម្បីប្រគេនព្រះសង្ឃចូលរួមចំណែកក្នុងការកសាងជណ្ដើរថ្មឡើងឧបដ្ឋានសាលា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី យកមកប្រគេនព្រះសង្ឃ និងប្រគល់ជូនលោកតា គណៈកម្មការអាចារ្យវត្ត ដើម្បីចាត់ចែងប្រើប្រាស់តាមសេចក្តីត្រូវការជាក់ស្ដែងនៅក្នុងទីអារាមនេះ ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោសោម ស៊ុនបានអំពាវនាវដល់លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ។
លោកតា ឈុន ស៊ីនួន ប្រធានគណៈកម្មការអាចារ្យវត្ត អូរំដេង បានគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី និងអាជ្ញាធរដែនដី ដែលបានរួមចំណែកជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត នៅក្នុងទីអារាមវត្តអូរំដេងនេះ និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕