**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

ខេត្តបន្ទាយមានជ័យ ​ដាំដុះស្រូវវស្សាបានជាង ៨៤ភាគរយ ​ ​

ភ្នំពេញ៖ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣នេះ កសិករខេត្តបន្ទាយមានជ័យ សម្រេចបង្កបង្កើនផលដំណាំស្រូវវស្សា បានប្រមាណ ៨៤.៥ភាគរយ លើផែនការ ប្រចាំឆ្នាំ២៦ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣នេះ។

​លោកបានឱ្យដឹងទៀតថា ជាក់ស្តែងប្រជាកសិករនៅក្នុងស្រុកមង្គលបូរី បានបង្កើនផលស្រូវ ស្ទើរតែរួចរាល់ មានកន្លែងខ្លះត្រូវបានបាញ់ថ្នាំ ដាក់ជីជាបណ្តើរៗ ដែលមានរយៈពេលជិត១ខែ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ែរ និងស្រូវស្រង៉ែ និងស្រូវកណ្តាល ​ដូចជា ស្រូវសូម៉ាលី, ម្លិះ, និងផ្ការំដួលជាដើម។

ជាមួយនឹងលទ្ធផលដែលស​ម្រេចបាននៅពេលនេះលោក ប៉ាង វណ្ណាសេដ្ឋ បានបន្ថែមទៀត ថា សម្រាប់ចំនួននៅសេសសល់មិនទាន់បានបង្កបង្កើនផល មាននៅស្រុកស្វាយចេក, ស្រុកថ្មពួក និងស្រុកម៉ាឡៃ ជាតំបន់ដីមិនទាន់មានភ្លៀងធ្លាក់បានគ្រប់គ្រាន់នៅឡើយ។ លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានអះអាងទៀតថា ការបង្កបង្កើនផលស្រូវ នេះ បើប្រៀបធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា ហាក់មានល្បឿនលឿនជាង ដោយមានភ្លៀងធ្លាក់ រាយប៉ាយនៅដើមដៃ។

ប្រជាកសិករនៅស្រុកមង្គលបូរីបានបញ្ជាក់ថា នៅក្នុងស្រុករបស់គាត់ ពេលបុណ្យចូលឆ្នាំខ្មែរ រួចរាល់មានភ្លៀងធ្លាក់ម្តងជាពីរដង ដែលបានបង្កឱ្យប្រជាកសិករ អាចមានលទ្ធភាពបានចាប់ផ្តើម ភ្ជួរដាស់ដីហាល ហើយព្រោះជាបណ្តើរៗ ។ តែអកុសលនៅដើមរដូវមានភ្លៀងតិចតួច ពេលស្រូវដុះ រាំងភ្លៀង មានកន្លែងខ្លះស្រូវទើបដុះ ត្រូវបានងាប់ភ្ជួរចោល ព្រោះថ្មី និងខ្លះទៀតនៅសល់ស្មៅដុះ ច្រើន តែពេលនេះភ្លៀងធ្លាក់ដោយកន្លែង ប្រជាកសិករខ្លះបាញ់ថ្នាំ បាចជី អាចរយៈពេល២ ទៅ៣ ខែទៀត នឹងប្រមូលផលស្រូវមិនប្រកាន់រដូវជាបណ្តើរៗ។

ជាមួយនេះដែរលោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកដល់​ប្រជាកសិ ករទាំងអស់ គប្បីត្រូវរក្សាទឹកទុកក្នុងស្រែ ដើម្បីចិញ្ចឹមស្រូវឱ្យបានល្អ​ ​​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​សម្រាប់ ​ប្រើប្រាស់​ពេល​អាកាសធាតុ​រាំងស្ងួត​ ​ក្នុង​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​។ ពោលគឺ​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ចោល​ឱ្យ​សោះ​ ព្រោះ​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ អាចកើតឡើង និងអូសបន្លាយ​ពេល​យូរ​។

លោកប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តន៍ការ​ងារ កសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបាន ទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែ ចម្ការ ដើម្បីបង្ការ ការពារការបំផ្លាញពីសត្វល្អិត ផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានបញ្ហាណាមួយកើតឡើង ៕

អត្ថបទដែលជាប់ទាក់ទង