ឯកឧត្តម ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគីកម្ពុជា-ន័រវែស។
ក្នុងជំនួបនេះ ក៏ធ្វើការពិភាក្សា និងផ្លាស់ប្តូយោបល់គ្នាផងដែរលើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងវឌ្ឍនភាពនៃការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ពាក់ព័ន្ធនឹងការលើកស្ទួយបរិកាសនៃការវិនិយោគនៅកម្ពុជា ៕