អភិបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យការរៀបចំទីតាំង និងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសម្តេចតេជោ អញ្ជេីញជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីជាង២ម៉ឺននាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងលោកប្រធានតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានចុះត្រួតពិនិត្យការរៀបចំទីតាំង និងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីជាង២ម៉ឺននាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្រុងបាវិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ៕