ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត បុរី លនស៊ីធី ឡូតធឺសស៊ី មានទីតាំងនៅឃុំបិតត្រាំង ស្រុកព្រៃនប់
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត បុរី លនស៊ីធី ឡូតធឺសស៊ី មានទីតាំងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងក្នុងឱកាសចូលរួមសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្រុមហ៊ុន លនស៊ីធី ដែលបានធ្វើការអភិវឌ្ឍអគារលំនៅដ្ឋាននៅខេត្តព្រះសីហនុ ស្របពេលកម្ពុជា មានសុខសន្តិសុខ ស្ថេរភាពនយោបាយ ក្រុមហ៊ុនបានបំពេញការងាររបស់ខ្លួនបង្កើតការងារ និងបានលើកកម្ពស់បងប្អូនកម្មករដែលបំរើការងារនៅក្រុមហ៊ុន។ សូមថ្លែងអំណគុណក្រុមហ៊ុនបង្កើតព្រឹត្តការជួបជុំ និងចែកអំណោយជូនដល់កម្មកររបស់យើងនាពេលនេះ ដើម្បីជាការលើកទឹកចិត្តបង្កើនការយោលយល់រវាងក្រុមហ៊ុន និងកម្មករកំពុងបំពេញការងារបស់ខ្លួនប្រព្រឹត្តទៅបានល្អជាទីមោទនភាព។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណលោកឧកញ៉ាក្រុមហ៊ុន លន ស៊ីធី បានចាប់យកធ្វើការអភិវឌ្ឍលំនៅដ្ឋាននៅខេត្តព្រះសីហនុមានការរីកធំធាត់មកដល់ពេលនេះ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជន បានដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ហើយលទ្ធផលផ្លែផ្កា នៃសុខសន្តិ ភាពដែលយើងមាននាពេលនេះ ទើបយើងមានការវិនិយោគនូវសំណង់លំនៅដ្ឋានលើ ទឹកដីខេត្តព្រះសីហនុ បើគ្នានសន្តិភាព និងគ្នានការអភិវឌ្ឍនៅទីនេះទេ។ សូមកោតសរសើរទឹកចិត្តលោកឧកញ៉ា បង្កើតព្រឹត្តការបែបនេះឱ្យបានញឹកញាប់ ដើម្បីមានភាពមយល់គ្នាកាន់តែល្អរវាងថៅកែ និងកម្មករ ហើយក៏ជាវប្បធម៌ចែករំលែកដ៏ល្អមួយ ជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារខ្មែរ និងសេដ្ឋកិច្ចសង្គមជាតិ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងការរៀបចំផែនការមេប្រើប្រាស់ដីធ្លី តម្រង់ទិសសំដៅធ្វើការអភិវឌ្ឍប្រកបដោយចិរភាព ជាមួយភូមិសាស្ត្រការវិនិយោគ និងទេសចរណ៍យ៉ាងល្អនៅភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា អ្នកវិនិយោទុនចាប់យកឱកាសធ្វើការវិនិយោគទទួលបានជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនោះសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គោលនយោបាយប្រាក់សោធននិវត្តជូនបុគ្គលិក កម្មករ និយោជិត តាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីឱ្យបងប្អូនកម្មកររបស់យើងទទួលបានអត្ថប្រយោជន៍ពីបណ្ណ ប.ស.ស ក្នុងការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងសុខភាព នៅពេលចូលនិវត្ថន៍យើងទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ចិញ្ចឹមជីវិតដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។
អំណោយដែលបានចែកជូនបុគ្គលិក កម្មករ និយោជិត ក្រុមហ៊ុនលន ស៊ីធី នាពេលនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ១៥គីឡូក្រាម, មី ១កេស, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ២ដង, ប្រេងឆា ១ដប, ប៊ីចេង ១កញ្ចប់, ម្សៅស៊ុប ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល ៕