**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដែលជាអំណោយរបស់ក្រុមហ៊ុន ខេម៉ា ស៊ីធី គ្រុប ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន ៩១៦គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន​ ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកចំនួន ៣,០០០គ្រួសារនេះ ដែលនេះគឺជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរ ខេត្តបាត់ដំបងក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើន មកវិនិយោគនៅក្នុងខេត្តបាត់ដំបង ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើនមិនទាន់បានយកទៅកែច្នៃឱ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាដែលមានអ្នកវិនិយោគ គឺធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមចូលរួមបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្រ្ដដែលខ្លួនស្រឡាញ់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណាដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីយកធ្វើជាឯកសារសម្រាប់ប្រើប្រាស់ពេលបោះឆ្នោតនាពេលខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង