**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ម៉ាឡេស៊ី​បាន​ចោទ​ប្រកាន់​ជនជាតិ​ថៃ៤នាក់ ក្រោយរកឃើញ​ផ្នូរសព​ជាច្រើន និង​ជំរំ​ជួញដូរ​មនុស្ស​ដែល​បាន​រក​ឃើញ​ក្នុង​ឆ្នាំ២០១៥

ម៉ាឡេស៊ី៖ ជនជាតិថៃចំនួន៤នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រ ក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការរកឃើញផ្នូរសពជាច្រើនក្នុងឆ្នាំ២០១៥ ដែលគេជឿថាជាជនមូស្លីមរ៉ូហ៊ីងយ៉ា និងជនជាតិបង់ក្លាដែស ដែលត្រូវបានឃុំខ្លួនក្នុងជំរុំនៅតំបន់ព្រៃភ្នំមួយ ជាប់ព្រំដែនប្រទេសជាមួយប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក Saifuddin Nasution បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងបួននាក់នោះ ស្ថិតក្នុងចំណោមពលរដ្ឋថៃ ១០នាក់ ដែលរដ្ឋាភិបាលបានស្វែងរកការធ្វើបត្យាប័នក្នុងឆ្នាំ២០១៧ ជុំវិញសោកនាដកម្មនៅ Wang Kelian នៅភាគខាងជើងរដ្ឋ Perlis ដែលបានធ្វើឱ្យប្រទេសជាតិមានការភ្ញាក់ផ្អើល។ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃ លោកបានបន្តថា បុរសទាំងបួននាក់ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។

នៅក្នុងខែឧសភា ឆ្នាំ២០១៥ ប៉ូលីសម៉ាឡេស៊ីបានប្រកាសពីការរកឃើញចង្កោមនៃជំរុំព្រៃដែលគេបោះបង់ចោលដែលត្រូវបានប្រើប្រាស់ដោយអ្នកជួញដូរមនុស្សនៅ Wang Kelian ហើយក្រោយមកបានបញ្ចុះសាកសពចំនួន ១៣៩ផ្នូរជាច្រើននៅទីនោះ។ ការ​រក​ឃើញ​នេះ​បាន​ធ្វើ​តាម​ការ​រក​ឃើញ​ស្រដៀង​គ្នា​នេះ​នៅ​ដើម​ខែ​ដដែល​ដោយ​ប៉ូលិស​ថៃ​ដែល​បាន​រក​ឃើញ​សាកសព​៣៦​នាក់​ពី​ផ្នូរ​រាក់ៗ​នៅ​ខាង​ព្រំដែន​ថៃ។

របកគំហើញនេះបានលាតត្រដាងបណ្តាញលាក់កំបាំងនៃជំរុំព្រៃដែលដំណើរការដោយអ្នករត់ពន្ធមនុស្ស ដែលបានឃុំខ្លួនមនុស្សអស់ជាច្រើនឆ្នាំ ខណៈពេលដែលជំរិតទារប្រាក់លោះពីគ្រួសាររបស់ពួកគេ។ ភាគច្រើននៃអ្នកដែលរងគ្រោះដោយសារបណ្តាញជួញដូរគឺជាសមាជិកនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានធ្វើទុក្ខបុកម្នេញរបស់ប្រទេសមីយ៉ាន់ម៉ា ឬជនចំណាកស្រុកក្រីក្រមកពីបង់ក្លាដែស ដែលជាផ្នែកមួយនៃរលកនៃប្រជាជនដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេដើម្បីស្វែងរកជីវិតប្រសើរជាងមុន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសទាំងបួននាក់ត្រូវបានអមដំណើរដោយប៉ូលីសប្រដាប់អាវុធកាលពីថ្ងៃសុក្រទៅកាន់តុលាការជាន់ទាបក្នុងទីក្រុង Perlis ជាកន្លែងដែលពួកគេត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ដែលអនុវត្តការជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំនៅពេលកាត់ទោស។

កាសែត New Straits Times និង The Star ជាភាសាអង់គ្លេសរបស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា អ្នកទាំងបួននាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៥៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទជួញដូរជនជាតិមីយ៉ាន់ម៉ាពីរនាក់នៅ Wang Kelian ។ របាយការណ៍​បានបន្ត​ថា គ្មាន​ការ​អង្វរករ​ត្រូវ​បាន​កត់ត្រា​ទេ ហើយ​ពួកគេ​ត្រូវ​បាន​គេ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ។ សំណុំ​រឿង​របស់​ពួកគេ​នឹង​ត្រូវ​ផ្ទេរ​ទៅ​តុលាការ​កំពូល​ដើម្បី​បើក​សវនាការ។

ម៉ាឡេស៊ី​បាន​ចោទប្រកាន់​ជនបរទេស​ប្រាំ​នាក់​រួច​ហើយ​ពី​បទ​ល្មើស​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជំរំ Wang Kelian។ ទន្ទឹមនឹងនោះ ប្រទេសថៃបានកាត់ទោសមនុស្សចំនួន ៦២នាក់ រួមទាំងមន្ត្រីថៃ ៩នាក់ ពីបទឧក្រិដ្ឋកម្មជួញដូរ។

របាយការណ៍រួមក្នុងឆ្នាំ២០១៩ ដោយគណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី និង Fortify Rights បានរកឃើញចន្លោះប្រហោងក្នុងការស៊ើបអង្កេត និងការរារាំងដែលអាចកើតមាននៃយុត្តិធម៌។ វាបានឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ីបានដឹងអំពីអត្ថិភាពនៃជំរំ ជាមួយនឹងការវាយឆ្មក់ទៅលើទីតាំងមួយក្នុងចំណោមកន្លែង ដែលជនរងគ្រោះដោយការជួញដូរត្រូវបានឃុំឃាំងក្នុងទ្រុងជាច្រើនខែមុន។ សាកសពត្រូវបានជីកយកតែក្នុងខែឧសភាប៉ុណ្ណោះ ដោយមិនមានការពន្យល់អំពីការពន្យារពេលចាប់តាំងពីការវាយឆ្មក់មក ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកោសល្យវិច្ច័យដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ពួកគេ នេះបើយោងតាមរបាយការណ៍។

គណៈកម្មការស៊ើបអង្កេតដែលបង្កើតឡើងដោយរដ្ឋាភិបាលក្រោយមកបានឲ្យដឹងថាគ្មានមន្ត្រីអនុវត្តច្បាប់ម៉ាឡេស៊ី មន្ត្រីសាធារណៈ ឬពលរដ្ឋក្នុងតំបន់ពាក់ព័ន្ធក្នុងការជួញដូរមនុស្សទេ ប៉ុន្តែបានរកឃើញការធ្វេសប្រហែសដោយល្បាតព្រំដែន។ វាក៏បានឲ្យដឹងថាភ្នាក់ងារអនុវត្តច្បាប់របស់ម៉ាឡេស៊ីបានបរាជ័យក្នុងការអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារដែលប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ពួកគេយ៉ាងខ្លាំង។

ប្រភព៖ Washington Post

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

អត្ថបទដែលជាប់ទាក់ទង