អំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនពលរដ្ឋ មានជីវភាពខ្វះខាត ៣គ្រួសារ នៅស្រុកកោះញែក
ភ្នំពេញ៖ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី និង លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកអំណោយរបស់ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈសមាគមយុវជន ទិសអាគ្នេយ៍(៥៤) យកទៅប្រគល់ជូនផ្ទាល់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ ស្ថិតនៅភូមិឈូស ឃុំស្រែហ៊ុយ ស្រុកកោះញែក។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយករងរដ្ឋបាលសាលាខេត្ត តំណាងអាជ្ញាធរស្រុក លោកលោកស្រី សមាជិកសមាគម និង អ្នកពាក់ព័ន្ធ ៕