SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន ៥៦ បន្ថែមទៀតទៅកាន់លំហ
ឡូសអេនជឺលេស÷ក្រុមហ៊ុនអវកាសឯកជនរបស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៥៦ បន្ថែមទៀតទៅកាន់តារាវិថីកាលពីថ្ងៃសុក្រ។ផ្កាយរណបត្រូវបានបាញ់បង្ហោះនៅលើគ្រាប់រ៉ុក្កែត Falcon ៩ ពី Space Launch Complex ៤០ នៅស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋ Florida ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក នៅវេលាម៉ោង ១១:៣៥ នាទីព្រឹក ម៉ោងនៅភាគខាងកើត។
ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។
ដំណាក់កាលដំបូងរបស់ Falcon ៩ បានត្រលប់មកវិញ ហើយបានចុះចតនៅលើយន្តហោះគ្មានមនុស្សបើក Just Read the Instructions ដែលមានទីតាំងនៅមហាសមុទ្រអាត្លង់ទិក។SpaceX បានអោយដឹងថា នេះជាការបាញ់បង្ហោះលើកទីប្រាំបី និងការចុះចតសម្រាប់ឧបករណ៍ជំរុញដំណាក់កាលដំបូង Falcon ៩ នេះ។Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ទីតាំងដែលការចូលប្រើមិនគួរឱ្យទុកចិត្ត តម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង នេះបើយោងតាម SpaceX ។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា