**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម វេង សាខុន អំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន នៅថ្ងៃទី២៣ កក្កដា ដើម្បីឲ្យកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស ស្ថិតនៅក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមការងារចុះជួយឃុំ លោក លោកស្រីជាសមាជិកគណបក្ស ស្រុក ឃុំ ភូមិ ក្រុមបក្ស និងសមាជិកបក្សថ្មី សរុបប្រមាណ ១,៣៧៤នាក់។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សមូលដ្ឋាន រួមជាមួយនឹងសហការី ដែលអញ្ជើញមកពីថ្នាក់កណ្តាល ដែលបាន និងកំពុង ប្រឹងប្រែងយកចិត្តទុកដាក់កសាងកម្លាំងគណបក្ស រួមជាមួយការចុះសួរសុខទុកប្រជាពលរដ្ឋជាប្រចាំ និងបានដោះស្រាយបញ្ហាជាច្រើននៅមូលដ្ឋាន រួមទាំងជួយដោះស្រាយជូនប្រជាពលរដ្ឋដែលប្រឈមនឹងជីវភាពរស់នៅ និងគ្រួសារមានហានិភ័យ បានជាប្រចាំ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឃបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋបានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ការអភិវឌ្ឍវិស័យកសិកម្ម ការដាក់ពង្រាយរោងចក្រនៅតាមខេត្តនិងតំបន់សេដ្ឋកិច្ចពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស រួមជាមួយនឹង ការពង្រឹងនិងពង្រីកការផ្តល់សេវាផ្សេងៗ រួមទាំងការថែទាំសុខភាពសាធារណៈបានល្អប្រសើរផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ មានក្តីសង្ឃឹមនិងជឿជាក់ថា គណបក្សប្រជាជននឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុបបន្តទៀត នៅថ្ងៃបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដោយជំនួសយុទ្ធសាស្ត្រចតុកោណដែលបានអនុវត្តន៍រយៈពេលចំនួន៤អាណត្តិរួចមកហើយ។ ការផ្លាស់ប្តូរ គោលនយោបាយថ្មីនេះ គឺនឹងធ្វើឡើងដើម្បីឆ្លើយតបទៅតាមការវិវត្តនៃស្ថានការពិភពលោក និងដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ផែនការយុទ្ធសាស្ត្របញ្ចកោណនេះ អ្នកជំនាញលើផ្នែកគោលនយោបាយសាធារណៈបានចាត់ទុកថា ជាកំណែទម្រង់ទាន់តម្រូវការសេដ្ឋកិច្ចសង្គម និងពិភពលោក ដែលក្នុងនោះមានយុទ្ធសាស្រ្ត៥សំខាន់ៗ រួមមាន៖ ទី១.ការអភិវឌ្ឍធនធានមនុស្ស, ទី២.ការធ្វើពីពិធកម្មសេដ្ឋកិច្ច (ការធ្វើសេដ្ឋកិច្ចប្រកបដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ), ទី៣.ការអភិវឌ្ឍវិស័យឯកជន និងការងារ, ទី៤.ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឌីជិថល, និងទី៥.ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចិរភាព។ ជារួមប្រមុខរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។

មុននឹងបញ្ចប់ ឯកឧត្តម វេង សាខុន ក៏បានអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២៨លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ៗទទួលបាន ២មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង