**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កាកបាទក្រហមកម្ពុជា និងក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យទីតាំងរៀបចំដាំដើមឈើ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានៃឧទ្យាជាតិព្រះសុរាម្រឹតកុសុមៈ-គីរីរម្យ។ ដោយមានការចូលរួមពីលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

ការចុះមកពិនិត្យទីតាំងខាងលើនេះ ដើម្បីត្រៀមទទួលគណៈប្រតិភូសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ រួមទាំងអគ្គលេខាអាស៊ាន និងតំណាង IFRC និងICRC អញ្ជើញទៅដាំដើមឈើនៅទីនោះ ដែលដឹកនាំដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា ការចុះមកពិនិត្យមើលទីតាំងរៀបចំដាំដើមឈើនេះ គឺជាលើកទី៣ហើយ សម្រាប់កាកបាទក្រហមកម្ពុជា និងលើកទី២ ដែលចូលរួមពីលោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន។ ការចុះពិនិត្យលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកជំទាវបានបន្តថា ការចុះមកពិនិត្យនេះដើម្បីកំណត់ឱ្យបានជាក់លាក់នូវការដាំដើមឈើ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ នៅក្នុងការរៀបចំដាំដើមឈើនេះ នឹងមានគណៈប្រតិភូសមាគមជាតិ ដែលជាយុវជននៃសមាគមជាតិចំនួន ១១ រួមទាំងកម្ពុជាផងដែរ ចូលរួមនៅក្នុងការដំាដើមឈើ។

លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា ដូច្នេះសម្រាប់លទ្ធផលនៃកិច្ចពិភាក្សាការងារនៅព្រឹកនេះ ក្រុមការងារបានសម្រេចជ្រើសយកតំបន់ចំនួន៣ សម្រាប់ដាក់ដាំដើមឈើ គឺ៖
ទី១.ស្ថិតនៅក្នុងបរិវេណកសិណទឹកជុំវិញព្រះចុល្លាមុនីចេតិយនៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ
ទី២.នៅតាមដងផ្លូវចូលមកប្រវែង ៨៥០ម៉ែត្រ ដាំដើមឈើ និងផ្កាចម្រុះ តាមសងខាងផ្លូវ
ទី៣.គឺលើផ្ទៃដីជាង២ហិចតា ដែលជាទីតាំងដែលធ្លាប់បានដាំកាលពីឆ្នាំ២០២២កន្លងមក។

លោកជំទាវបានថ្លែងបន្ដថា នៅក្នុងប្រជុំនេះ លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលទទួលបានប្រសាសន៍ណែនាំផ្ទាល់ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងការរៀបចំបច្ចេកទេស ពាក់ព័ន្ធនឹងបរិស្ថានផង និងការដំាដុះកសិកម្មផង ដូច្នេះលោកបានដាក់ចេញការងារបន្ថែមទៀតចំនួន ៩ចំណុច ដោយបានចាត់តាំងមន្ដ្រីក្រុមជំនាញនីមួយៗទទួលខុសត្រូវតាមមុខងារ ដើម្បីរៀបចំការដំាដើមឈើ និងការងារផ្សេងៗទៀត ដើម្បីឈានទៅសម្រេចបានយ៉ាងរលូន ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្ដទៅនៅខែកញ្ញាមុខនេះ។

លោកជំទាវបានបន្ថែមទៀតថា ការជ្រើសយកទីតំាងនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-គីរីរម្យ ដាំដើមឈើ សម្រាប់គណៈប្រតិភូ ដើម្បីបង្ហាញពីសុខដុមរមនានៃជាតិសាសន៍ និងសាសនាទាំងអស់នៅកម្ពុជា និងការចូលរួមលេីកកម្ពស់បរិស្ថាន​ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកជាមរតកជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ពេលដែលមកកម្សាន្តនៅទីនេះ ៕

អត្ថបទដែលជាប់ទាក់ទង