**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី

ឯកឧត្តម វេង សាខុន៖ នៅពេលដែលគណបក្សប្រជាជន ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុប នៅក្រោយការបោះឆ្នោតនាថ្ងៃ២៣ កក្កដា រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត

ភ្នំពេញ៖ វត្តខែលជ័យសិរីសោភណមុនីរតនៈ ស្ថិតនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំពិធីបុណ្យសម្ពោធដាក់ឱ្យប្រើប្រាស់កុដិសមណសិស្ស និងសមិទ្ធផលនានា ក្រោមអធិបតីភាព សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីដ៏មានអត្ថន័យនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ លោក លោកស្រីជាប្រធាននិងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តចំនួន ៥០០នាក់ផងដែរ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម វេង សាខុន បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ៖
−ព្រះតេជគុណ ព្រះអនុគុណស្រុក និងព្រះចៅអធិការ វត្តខែលជ័យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមផ្តល់ជាបច្ច័យ ដល់ការកសាងទីសេនាសេនៈនៅវត្តខែលជ័យ ទទួលបានការរីកចម្រើន ជាបន្តបន្ទាប់ សមស្របជាទីកន្លែងបណ្តុះបណ្តាលសាមនសង្ឃ និងជាស្រែបុណ្យសម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយ ។
−ព្រះតេជគុណ ព្រះអនុគណស្រុក រួមជាមួយព្រះចៅអធិការ ក្នុងស្រុកកំពង់សៀម បានចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ ដូចការផ្តល់ស្បៀងអាហារ បរិក្ខា និងថវិកា ជួយដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងគ្រួសារមានហានិភ័យ រួមទាំង គ្រោះមហន្តរាយផងដែរ រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានភាពកក់ក្តៅ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពជាទូទៅនៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោយការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ បំផុត ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានការអភិវឌ្ឃបន្តបន្ទាប់ និងបានធ្វើឲ្យប្រជាពលរដ្ឋបានចេញផុតពីភាពក្រីក្រ លំបាក ជាបណ្តើរៗ តាមផែនការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក ។

ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន មានក្តីសង្ឃឹមនិងជឿជាក់ថា នៅពេលដែលគណបក្សប្រជាជន ទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏លើសលុប នៅក្រោយការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សប្រជាជន នឹងខិតខំបង្កើនល្បឿននៃការអភិវឌ្ឍបន្ថែមទៀត ដោយដាក់ចេញនូវនយោបាយជាយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រួមជាមួយនឹងការខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបាននឹងកំពុងប្រឈម មិនឲ្យប្រជាពលរដ្ឋខកចិត្តឡើយ។

មុននឹងបញ្ចប់ ឯកឧត្តម វេង សាខុន ក៏បានអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងសមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ សូមព្រះមេត្តានិមន្ត និងអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០ លានរៀល មកចែកជូនសមាជិកដែលបានចូលរួមទាំងអស់ ដែលម្នាក់ៗទទួលបាន ២មុឺនរៀល និងប្រគេនថវិការបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី សរុប ១មុឺនដុល្លារអាមេរិក ជូនដល់ព្រះចៅអធិការវត្តសម្រាប់កសាងវត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង