**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបកម្មករជាង ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព កុំឲ្យកុមារ និងយុវវ័យសម័យថ្មី បាត់បង់ឱកាស និងជួយការលំបាកដូចមនុស្សជំនាន់មុន។

សម្តេចបានបញ្ជាក់ថា “កុំប្រថុយជាមួយសង្គ្រាម ហើយកុំគិតស្មានថា កើតសង្គ្រាមទៅស្រួល មិនស្រួលទេក្មួយអើយ ពូនេះជាមនុស្សដែលបាត់ឱកាស ព្រោះអីពេញវ័យឡើង ពេញកម្លោះ សង្គ្រាមកើត អញ្ចឹងទេភាពជាយុវជនរបស់ពូនេះ គឺពូអត់បានសប្បាយនឹងគេទេ ក្នុងពេលកុមារ និងយុវជន ខ្លួនត្រូវចំណាកស្រុកមករៀនសូត្រ បន្ទាប់ទៅប្រទេសធ្លាក់ក្នុងសង្គ្រាម”។

សម្តេចតេជោបន្តថា អញ្ចឹងកុំឱ្យជោគវាសនារបស់កុមារ និងយុវជន អភ័ព្វដូចអ្នកជំនាន់មុន សំណាងរបស់ពូហើយ ដែលរបួស៥លើកតែមិនស្លាប់ តែក៏ធ្លាក់ខ្លួនពិការដែរ ប៉ុន្តែអ្នកដទៃទៀត បានស្លាប់ អ្នកខ្លះមិនដឹងសាកសពនៅឯងណាផងដែរទេ ជាពិសេសការស្លាប់ក្នុងរបបប៉ុល ពត»។

សម្តេចបានអំពាវនាវឱ្យរួមគ្នារក្សាសន្តិភាពរបស់ប្រទេស ហើយសម្តេចក៏បានបង្ហាញពីបំណងរបស់សម្តេចដោយចង់បានឱ្យរោងចក្រនៅកម្ពុជាទាំងអស់ក្លាយទៅជាកន្លែងសុខសាន្ត គ្មានអំពើហិង្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង