**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម សាយ សំអាល់៖ ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជាតិ ហើយផ្លូវជាសសៃឈាមសម្រាប់សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជាតិ ហើយផ្លូវជាសសៃឈាមសម្រាប់សេដ្ឋកិច្ច ។

ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំ ។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នខេត្តព្រះសីហនុ បានក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តត្រូវពន្លឿនឲ្យបានលឿនបំផុត ដូចដែលយើងបានឃើញមានស្រាប់ ក្នុងនោះមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក-ភ្លើង _ល_ ឲ្យសាកសមជាខេត្តជឿនលឿនក្នុងការទាកទាញវិនិយោគិនមកបណ្តាក់ទុនឲ្យកាន់តែច្រើន បង្កើតការងារឲ្យបានច្រើន និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជា ។ ផ្លូវថ្នល់ជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ពិសេសផ្នែកដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្ត តំបន់មួយទៅតំបន់មួយ និងការសហការទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាងផងដែរ ។

ឯកឧត្តម សាយ សំអាល់ ក៏បានអំពាវនាវសូមឲ្យយកចិត្តទុកដាក់ចំពោះយុវជនស្វែងរកនូវចំណេះជំនាញ ខិតខំក្នុងការរៀនសូត្រ ដើម្បីក្លាយខ្លួនជាបញ្ញាវ័នក្នុងការចូលរួមចំណែកជាមួយសង្គមជាតិ គួបផ្សំសិក្សាបន្ថែមទៅលើភាសាបរទេសផងដែរ ។ កាលណាយុវជនមានចំណេះជំនាញត្រឹមត្រូវ នោះធនធានមនុស្សកម្ពុជាក៏កាន់តែច្រើន រកការងារធ្វើក៏កាន់តែស្រួល ក្នុងនោះក៏ត្រូវគិតគូរចំពោះនារីដែលជាផ្នែកមួយសំខាន់ក្នុងកាតផ្គត់ផ្គងគ្រួសារ កិច្ចការងារសង្គម និងជាផ្នែកមួយមិនអាចខ្វះ ព្រោះស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិ ខណៈប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយគណប្រជាជនកម្ពុជា ដាក់ចេញនូវយុទ្ធសាស្រ្តលើស្ទួយស្រ្តី ។

ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់ឲ្យសមាជិក – សមាជិកា សិក្សាស្វែងយល់កាន់តែច្បាស់គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលប្រកាន់ជំហររឹងមាំក្នុងការដឹកនាំប្រទេស រក្សាបាននូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ដែលមិនមានគណបក្សនយោបាយណាអាចប្រៀបប្រដូចបាន ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះក្រុមការងារចុះជួយស្រុកព្រៃនប់ ដែលតែងចុះជាប់ជាមួយសមាជិក-សមាជិកា ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងសូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕

អត្ថបទដែលជាប់ទាក់ទង