**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ

ប្រជាពលរដ្ឋ​នៅក្នុងសង្កាត់​ ព្រៃតាហ៊ូ​ ក្រុងស្ទឹង​សែន​ សប្បាយរីករាយ​និង​សារទរ​ ចំពោះ​ចំណង​ដៃ ផ្លូវ​បេតុង​ថ្មី​

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ មានទឹកមុខសប្បាយរីករាយ និងសាទរ នៅពេលដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យផ្លូវបេតុងដែលទើបតែធ្វើរួច នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្ត ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ជាក់ស្ដែងផ្លូវបេតុងមួយខ្សែនេះ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់ ងាយស្រួលក្នុងការការដើរហាត់ប្រាណកម្សាន្ត ប្រកបរបរលក់ដូរ ចំណេញពេលវេលានិងថវិកា។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា រដ្ឋបាលខេត្តនឹងខិតខំក្នុងការ កែលម្អ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបន្តបន្ទាប់់បន្ថែមទៀត ទៅតាមលទ្ធភាពដែលយើងមាន។

លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវបេតុង១ខ្សែរនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ប្រកបដោយភាពយូរអង្វែង និងត្រូវរៀបចំបរិវេណពីចិញ្ចើមផ្លូវមកកាន់មុខផ្ទះអោយបានស្អាត មានអនាម័យនិងផាសុខភាពក្នុងការរស់នៅ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋទាំងអស់មិនថាក្មេងចាស់ប្រុសស្រី សម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែនេះ និងថ្លែងអំណរគុណចំពោះឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់ ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព និងសូមជូនពរទេវតាតាមថែរក្សាសម្ដេចតេជោ ហ៊ុន សែន ឲ្យទទួលបាននូវសុខភាពល្អ បន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៅមុខទៀត។

សូមបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ មានប្រវែង ១,៤៨០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ និងមានការដាំកូនឈើ ប្រភេទដើមក្ងោក ចំនួន ២៨០ដើម អមសងខាងផ្លូវផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង