ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គបំប៉នជំនាញអ្នកនាំពាក្យ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវគ្គបំប៉នជំនាញ។
ដោយមានការអញ្ជេីញចូលរួមជាសិក្ខាកាម មកពីបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាន លេខាធិការដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី.ខេត្ត ទាំង២៥ គោលបំណងនៃការបេីកវគ្គបណ្ដុះបណ្ដាលនេះ គឺដេីម្បីពង្រឹងគុណភាពនៃការឆ្លេីយតប ចំពោះហេតុការណ៍នានា ដែលកេីតមាននៅក្នុងដែនសមត្ថកិច្ច របស់កងកម្លាំងនគរបាល ដែលកំពុងតែបំពេញភារកិច្ចអនុវត្ដការងារប្រចាំថៃ្ង និងដោះស្រាយរាល់សំណូមពរ ចែករំលែកព័ត៌មានពិតជូនមហាជន សារព័ត៌មាន លុបបំបាត់ការចែកចាយព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលធ្វេីអោយមានការយល់ច្រឡំ ៕