អភិបាលខេត្តក្រចេះ ចុះពិនិត្យទីតាំងបន្ថែមសម្រាប់ថ្វាយព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ ស្តេចយាងសួរសុខទុក្ខ និងប្រោសរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងបន្ថែមសម្រាប់ថ្វាយព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខ និងប្រោសរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករ ស្ដិតនៅភូមិទ្រាបសណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ៕