**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីការបរទេសចិន ជួបពិភាក្សាការងារ និងសម្តែងការសមជាមួយរដ្ឋមន្ត្រីការបរទេសស្រីលង្កា

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានជួបពិភាក្សាការងារ និងសម្តែងការសមជាមួយជាមួយលោក Ali Sabry រដ្ឋមន្ត្រីក្រសួងការបរទេសស្រីលង្កា នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា នៅទីក្រុងប៉េកាំង។

លោក Qin Gang បានឲ្យដឹងថា ប្រទេសចិន និងស្រីលង្កាបានគោរព និងគាំទ្រគ្នាទៅវិញទៅមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ដោយធ្វើជាគំរូដ៏ល្អនៃការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ លោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវមតិឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន បង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ និងប្រជាជន និងជំរុញការកសាងរួមគ្នានៃខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់។

លោក Qin Gang បានបន្ថែមថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសស្រីលង្កា និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងតាមសមត្ថភាពរបស់ខ្លួន។

ដោយសាទរប្រទេសចិនជាមិត្តដ៏អស្ចារ្យ និងជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ លោក Ali Sabry បានឲ្យដឹងថា ប្រទេសស្រីលង្កាផ្តល់តម្លៃដល់ជំនួយឥតប្រយោជន៍ដែលផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនចិនចំពោះឯករាជ្យជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ហើយអរគុណប្រទេសចិនសម្រាប់ការគាំទ្រដ៏មានតម្លៃសម្រាប់ស្រីលង្កាក្នុងការដោះស្រាយបញ្ហាបំណុល និងជំនះការលំបាកបណ្តោះអាសន្ន។
លោក Ali Sabry បានបន្ថែមថា ប្រទេសស្រីលង្កានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ធានាការកសាងខ្សែក្រវាត់ និងផ្លូវ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងឱកាសពហុភាគី និងជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ លោក Qin Gang បានឲ្យដឹងថា នៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញ និងប្រែប្រួល ប្រទេសចិននឹងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក និងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង