**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ទេសរដ្ឋមន្រ្តី លី ធុជ ប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនមន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីនចំនួន ៤៥ នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម (First Aid Training) កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Himawari ភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Andrew Tay នាយកសណ្ឋាគារ Himawari និងជាប្រធានអង្គការ St John Phnom Penh ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលវគ្គបណ្តុះបណ្តាលនេះ បានទទួលបានការគាំទ្រ និងបង្រៀនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការសេនចនភ្នំពេញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ Singapore Club Cambodia ដែលបានផ្តល់នូវសម្ភារៈសង្រ្គោះបឋមចំនួន ២០ ជូនដល់អាជ្ញាធរមីន សម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់។ ឯកឧត្តម បានបន្តទៀតថា សម្ភារៈសង្រ្គោះបឋមនេះ គឺជាសម្ភារៈមួយដែលសំខាន់ និងចាំបាច់សម្រាប់មន្រ្តីបុគ្គលិកអាជ្ញាធរមីន យកទៅប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមសហគមន៍ និងចុះពិនិត្យការងារបោសសម្អាតមីននៅទីវាល។

ជាមួយគ្នានោះ ឯកឧត្តម បានលើកឡើងទៀតថា សម្រាប់វិភាគទានរបស់អង្គការ St John ចំនួន ៥.០៥០ ដុល្លារ ដែលផ្តល់ជូនមកអាជ្ញាធរមីន នឹងត្រូវប្រើប្រាស់កិច្ចការសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន ជាដើម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការចំបាច់មួយដើរទន្ទឹមគ្នាជាមួយនឹងការងារបោសសម្អាតមីន ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

អត្ថបទដែលជាប់ទាក់ទង