លោក Biden និង Zelensky បានពិភាក្សាអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងគៀវតាមទូរស័ព្ទ
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យ ដោយពិភាក្សាអំពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងគៀវ ខណៈដែលប្រទេសចុងក្រោយនេះ បានបន្តប្រយុទ្ធជាមួយរុស្ស៊ី នៅលើសមរភូមិ។
សេតវិមានបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពួកគេបានពិភាក្សាអំពីការវាយលុកដែលកំពុងបន្តរបស់អ៊ុយក្រែន ហើយប្រធានាធិបតី Biden បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិកដោយមិនងាករេ រួមទាំងតាមរយៈការបន្តផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌” ។Biden និង Zelensky ក៏បានពិភាក្សាអំពី “ព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសរុស្ស៊ី” ផងដែរ។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា