រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ លើកទី៦ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន ឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងថ្នាក់ជាតិនៃបណ្ដាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា នាថ្ងៃចន្ទទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៦ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន នៅខេត្តបាលី ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីទទួលបន្ទុកការងារទីក្រុងឆ្លាតរបស់កម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត ជាសមាជិក នៃបណ្តាញទីក្រុងឆ្លាតអាស៊ានរបស់កម្ពុជា ដែលរួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ស្វែងរកធាតុចូលនានា ដើម្បីត្រៀមលក្ខណៈសម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៦ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន នៅខេត្តបាលី នៃប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខ៕