លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៦ មិថុនា ចំនួន ២១ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖
-ជួញដូរ ៤ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។
-ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។
-ប្រើប្រាស់ ១២ករណី ឃាត់ ៤០នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមាន៖
-មេតំហ្វេតាមីន (Ice) = ២១៣,៣៨ក្រាម និង៣កញ្ចប់តូច។
-កេតាមីន (Ke) = ៨,៨១ក្រាម។
-អុិចស្តាសុី (mdma) = ១១៨,៩៦ក្រាម។
-កញ្ឆា = ៧,៩២ក្រាម។
លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖
នគរបាល៖ ៧អង្គភាព
១-មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៨នាក់ ចាប់យក Ice ១៤៩,៦១ក្រាម។
២-បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ៣៦,៣៥ក្រាម។
៣-បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣៧ក្រាម។
៤-ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
៥- សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៦-ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៩នាក់ ចាប់យក Ice ២៦,០៥ក្រាម, Ke ៨,៨១ក្រាម និង MDMA ១១៨,៩៦ក្រាម។
៧-ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច ៕