សម្ដេចតេជោ៖ កម្មករ កម្មការិនី ត្រូវហ៊ានប្រឈមជាមួយពួកព្យាយាម រារាំងមិនឲ្យមានការវិនិយោគ ឬបញ្ជាទិញទំនិញពីកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី ត្រូវតែហ៊ានប្រឈមមុខជាមួយពួកចង្រៃមួយចំនួន ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី តាមរយៈការរារាំងមិនឲ្យមានការវិនិយោគ និងមិនឲ្យទិញទំនិញពីកម្ពុជាជាដើម។
ក្នុងជំនួបជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ប្រសិនបើរោងចក្រត្រូវបិទភ្លាម អ្នកដែលត្រូវបាត់បង់ផលប្រយោជន៍មុនគេ គឺអ្នកដែលកំពុងធ្វើការក្នុងរោងចក្រនេះ។ អញ្ចឹងក្មួយៗត្រូវហ៊ានប្រឈមមុខជាមួយពួកអាចង្រៃមួយចំនួន ដែលវាតែងទៅសុំបរទេសឲ្យដាក់ទណ្ឌកម្មកម្ពុជា កុំទិញទំនិញពីកម្ពុជា កុំវិនិយោគនៅកម្ពុជា ត្រូវហ៊ានចង្អុល អ្នកឯងបំផ្លាញឆ្នាំងបាយរបស់ខ្ញុំ» ៕