**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យការសាងសង់បង្គន់អនាម័យបណ្ដែតទឹក ជូនប្រជាពលរដ្ឋដែលមានខ្នងផ្ទះបណ្ដែទឹក ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យនេះលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលទទួលបានជ័យលាភី ODF ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីកន្លងទៅនេះ ហើយការសាងសង់បង្គន់អនាម័យបណ្ដែតទឹកនៅពេលនេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ទាំងអស់ទទួលបានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រាន់ ដោយបញ្ឈប់បាន ១០០% ក្នុងការបន្ទោបង់ពាសវាលពាក្យការនៅក្នុងទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងដើម្បីលើកកម្ពស់ការថែទាំ ការស្តារ ឬលើកកំពស់គុណភាពទឹក និងបរិស្ថាន។

លោកអភិបាលរងខេត្ត បន្ថែមថា តាមការពិនិត្យ និងសាវជ្រាវនៅក្នុងឃុំប្រាសាទ មានផ្ទះទឹកចំនួន ៨២ ផ្ទះទឹក ដែលមិនមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទះទឹកមួយចំនួនទៀតនៅជាប់ច្រាំងដែលពួកគាត់មានផ្ទះនៅលើគោកស្រាប់ដែលមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់។ ដូចនេះផ្ទះទឹកចំនួន ៨២ មានការប្រឈមខ្ពស់ក្នុងការបន្ទោបង់ពាសវាលពាសកាលនៅក្នុងទឹក ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការវតធឺអេដ(WaterAid) ដើម្បីសាងសង់បង្គន់អនាម័យបណ្ដែតទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើផ្ទះទឹកក្នុងភូមិសាស្ត្រឃុំប្រាសាទដោយមិនគិតថ្លៃ នាឱកាសនេះ។

លោកអភិបាលរងខេត្ត ក៏បានឱ្យដឹងដែរថា បង្គន់អនាម័យបណ្ដែតទឹក ដែលសាងសង់នេះដែរ មានចំនួន៤ប្រព័ន្ធ ដែលក្នុង០១ប្រព័ន្ធប្រើប្រាស់បានខ្នងផ្ទះចំនួន ១៦ទៅ១៨ ខ្នងផ្ទះ មានទំហំ (ទទឹង ៥.១៥m បណ្ដោយ ៦.៨m កំពស់បាត ១.២m កំពស់បន្ទប់ទឹក ២.៤m) ហើយទឹកកខ្វក់អាចចម្រុះបានបរិមាណ ១២ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលបង្គន់នេះសាងសង់រួចសហគមន៍នេះទីនេះជាអ្នកសំអាត និងថែទាំជាប្រចាំដើម្បីរក្សាអនាម័យជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង