ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌”
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ “យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌”។
សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើសយុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ បានឆ្លងការប្រកួត ២លើក រួចមកហើយ ដែលលើកទី១ គឺវគ្គសម្ភាសន៍ និងលើកទី២ គឺវគ្គបង្ហាញសមត្ថភាពលើវេទិកា មកដល់ពេលនេះ កម្មវិធីបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយជ្រើសរើសបានបេក្ខជន បេក្ខនារីឆ្នើមចំនួន ១០រូប (ស្ត្រី ៥រូប) ដើម្បីធ្វើការប្រកួតប្រជែងដណ្តើមជ័យលាភី។ កម្មវិធីវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕