**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធីបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គទូតនានា ប្រចាំកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៣០០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិរណ៌កោះពេជ្រ។

នាឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនគណៈអធីបតី និងអង្គពិធីថា សូមបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ពិសេស មាតា បិតា អាណាព្យាបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដទៃទៀតត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចអនុវត្តច្បាប់ ដើម្បីឈានទៅមានវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងទិសស្លោក «៣កុំ ១រាយការណ៍»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បន្ដថា គណៈបញ្ជាការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធដែលនៅជាប់ជាមួយប្រជាជន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសពង្រឹងការចុះជាប់ជាមួយប្រជាជន បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈដែលតាមរយៈសកម្មភាពទាំងនោះ ត្រូវខិតខំធ្វើការអប់រំផ្សព្វផ្សាយឱ្យបានជាប្រចាំ ដើម្បីបង្កើនការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជន និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមួយសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ផ្នត់គំនិតរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន លើកទឹកចិត្តដល់ការគិតគូរ និងជួយគ្នាទៅវិញ ទៅមក ក្នុងការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន និងផ្ដល់នូវសេវាសុខភាព ដើម្បីទទួលបាននូវការព្យាបាលស្ដារនីតិសម្បទា បណ្ដុះបណ្ដាលបំណិនជីវិត និងការបង្ការខ្លួនពីការលាប់ឡើងវិញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនូវការអរគុណ និងកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការ សមាគមជាតិ អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្ត ពិសេស បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្មួយៗនិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ដំណើរការបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ ពិសេស ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាការពិតប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ ក៏ដូចជាជីវភាពសង្គមផ្សេងៗទៀតដែលបណ្តាលមកពីជំងឺឆ្លងរាលត្បាតកូវីដ-១៩ ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបានបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប់ជាប្រចាំ ពិសេស តាមរយៈការបន្តដាក់ចេញ និងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ សំដៅពង្រឹងនូវប្រសិទ្ធភាពទាំងលើការងារអនុវត្តច្បាប់ ការងារផ្សព្វផ្សាយអប់រំ ព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។ ក្នុងនោះ ការងារ អនុវត្តច្បាប់បានពង្រឹងនូវប្រសិទ្ធភាពនៃការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់មុខសញ្ញា រហូតឈានដល់ការបង្រ្កាប និងវាយបំបាក់នូវរាល់ល្បិចកលថ្មីៗរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗ ដែលព្យាយាមធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ និងប៉ុនប៉ងប្រើប្រាស់កម្ពុជាធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់បានជាបន្តបន្ទាប់។

គួរបញ្ជាក់ថា នាឱកាសអញ្ជើញជាអធីបតីក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញដុតបំផ្លាញចោលនូវត្ថុតាង និងសារធាតុញៀន និងសារធាតុគីមីផ្សំ ជាច្រើនតោនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង