កម្មករសំណង់ម្នាក់ មកពីខេត្តកំពង់ចាម ត្រូវបានព្យាបាលដោយការវះកាត់ ចាប់ដែកនៅឆ្អឹងកងខ្នង ដោយជោគជ័យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ ប្អូនប្រុស ឈឿន ជូលៀន អាយុ ១៨ឆ្នាំ ជាកម្មករសំណង់ មកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានពិនិត្យ និងព្យាបាលដោយការវះកាត់ ចាប់ដែកនៅឆ្អឹងកងខ្នង ដោយជោគជ័យពីសំណាក់គ្រូពេទ្យនៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH)។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។