**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

សាហាវណាស់! សម្លាប់ម្ដាយ និងកូនតូច រួចដុតផ្ទះចោលហើយបង្វែរទៅជាគ្រោះអគ្គីភ័យនៅខេត្តព្រៃវែង ជនដៃដល់ ២នាក់ត្រូវចាប់ខ្លួន

ភ្នំពេញ៖ សំណុំរឿងដ៏សាហាវព្រៃផ្សៃមួយ ដែលបានកើតឡើងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលជំនាញបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបំបែកដោយជោគជ័យ ដោយចាប់ខ្លួនបានជនដៃដល់២នាក់ បន្ទាប់ពីពួកគេបានរួមដៃគ្នាសម្លាប់ស្ដ្រីម្នាក់ រួមជាមួយកូនតូច ហើយដុតសាកសព និងដុតផ្ទះដើម្បីបង្វែរទៅរឿងគ្រោះអគ្គិភ័យ។

ក្រោយទទួលបានបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាន ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តព្រៃវែង បា ឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា ជនសង្ស័យទី១៖ ឈ្មោះ នួន ទូច ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត និងទី២៖ ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុឮ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ២ឆ្នាំ។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះ តែងនៅជិតគ្នាមានភាពស្និតស្នាលខុសពីធម្មតា។

រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០៥៖៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនសង្ស័យទី២)។ ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រច័ណ្ឌប្ដី និងជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។ ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត។

លុះដល់ម៉ោង០៨៖៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណងដើម្បីឲ្យឈ្មោះ មុំ ញ៉េប ចាប់រំលោភជនរងគ្រោះ។

ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះជនរងគ្រោះក៏ភ្ញាក់ ដឹងខ្លួន រៀបនឹងស្រែក ខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ទវៈលើ ជនរងគ្រោះរហូតបានសម្រេច។

ក្រោយរំលោភរួចខ្លួន (នួន ទូច) បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លាប់ ខណៈនោះកូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះខ្លួន(ជនសង្ស័យ នួន ទូច) ក៏បានចាប់បោកក្មេងប្រុសនោះផ្ទប់ នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាល លើខ្លួន ច្រើនដងរហូតក្មេងនោះបាក់ដៃ បាក់ជើង ផុងលលាដ៍ស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់ អគ្គិភ័យ។

ពេលដុតផ្ទះហើយខ្លួន និងឈ្មោះ មុំ ញ៉េប ក៏បែកផ្លូវគ្នាចូលរោងដេកតាមធម្មតា។ រហូតដល់វេលាម៉ោងប្រហែល១០យប់ ឃើញមានប្រជាពលរដ្ឋ និងនគរបាល ផ្អើលឈូឆរនៅផ្ទះកើតហេតុ ខ្លួនក៏ចេញមកមើលដោយ ធ្វើដូចគ្មានរឿងអ្វីកើតឡើង លុះម៉ោង១១យប់ ក៏ចូលដេកវិញដូចធម្មតា។

សូមបញ្ជាក់ថា ក្រោយកើតហេតុភ្លាមកម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែង កើតហេតុ ហើយបានដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសុំជំនួយពីអង្គការ CPU។

ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លាប់មុនភ្លើងឆេះទៅទៀត។

ដោយយោងលើការសន្និដ្ឋានបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត មានមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន២នាក់ ម្នាក់ឈ្មោះ នួន ទូច និងម្នាក់ទៀតឈ្មោះ មុំ ញ៉េប បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សួរចម្លើយពួកគាត់ពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៉ីសង្វាក់គ្នាគ្រប់បែបយ៉ាងទាំងវត្ថុតាង ពេលវេលា សាក្សី និងអង្គហេតុ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង