បុរសម្នាក់ទទួលការវះកាត់យកដុំខ្លាញ់យ៉ាងធំ នៅខ្នងខាងស្តាំ ដោយជោគជ័យ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ បងប្រុស មាស សាមុត អាយុ ៤៩ឆ្នាំ មុខរបរជាចុងភៅនៅរាជធានីភ្នំពេញ ត្រូវបានពិនិត្យ និងធ្វើការវះកាត់យកដុំខ្លាញ់យ៉ាងធំនៅខ្នងផ្នែកខាងក្រោមស្តាំ ដែលមានជាង ១០ឆ្នាំមកហើយចេញ ដោយគ្រូពេទ្យនៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) បានដោយជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។