**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក**រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ

សម្តេច ហេង សំរិន៖ វិស័យអប់រំ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ហេតុនេះហើយទើប រាជរដ្ឋាភិបាលរៀបចំឱ្យមានសាលារៀន ពីកម្រិតមតេ្តយ្យដល់វិទ្យាល័យ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា ហេតុនេះហើយទើបនៅគ្រប់ឃុំ-សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានសាលារៀន ចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅមូលដ្ឋានឃុំចក ស្ថិតក្នុងស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំនេះជាដើម។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ ខ្នងនៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះនិងអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀន” ឱ្យទៅជិត ប្រជាពលរដ្ឋ។

ទាក់ទងនឹងការបោះឆ្នោត សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះនៅក្នុងបញ្ជីមកគ.ជ.ប សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើស យកមេដឹកនាំ ដែលខ្លួនស្រលាញ់ និងទុកចិត្ត ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ សំដៅការពារ ថែរក្សា សុខសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់គ្នា។

សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ និងនំាមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនយើង អស់រយៈជាង៤ ទស្សវត្សរ៍មកហើយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ និងប្រជាជន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជានឹងពង្រឹងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ ក្នុងដំណើរការកសាង និងការពារមាតុភូមិ តទៅមុខថែមទៀត។ ដូចនេះ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពដ៏រុងរឿង នាំមកនូវវិបុលភាព និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រទេសជាតិ និងប្រជាជនយើងទាំងពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទដែលជាប់ទាក់ទង