**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សំណូមពរអ្នកមានងារ អ្នកឧកញ៉ា ឧកញ៉ា កាត់ឯកសណ្ឋានផ្លូវការ នៅកន្លែងស្របច្បាប់

ភ្នំពេញ៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលមានឧកញ៉ា តែ តាំងប៉ ជាប្រធាន បានជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ដែលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបសម្តែងការគួរសមនេះដែរ ឧកញ៉ា តែ តាំងប៉ បានលើកឡើងពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការប្រគល់សិទ្ធិដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកាត់ឯកសណ្ឋាន សញ្ញាស័ក្កិ មេដាយ និងបន្តោងខ្សែក ដល់អ្នកដែលទទួលបានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា ឯកសណ្ឋានគោរពងារផ្លូវការ សញ្ញាស័ក្តិ មេដាយ និងបន្តោងខ្សែក សម្រាប់ពាក់លើឯកសណ្ឋាន គោរពងារអ្នកឧកញ៉ា និងឧកញ៉ា ត្រូវបានពិនិត្យរៀបចំ និងផ្តល់ជូនតាមគោលការណ៍កំណត់របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា ឯកសណ្ឋានគោរមងារ អ្នកឧកញ៉ានិងឧកញ៉ា ត្រូវបានឆ្លងកាត់ការរចនាពីអ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការឯកភាពពីក្រសួងមហាផ្ទៃ ព្រមទាំងមានការយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចេញជាអនុក្រឹត្យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកឧកញ៉ាបន្តថា បន្ទាប់ពីទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល​ ក្នុងការកាត់ឯកសណ្ឋាននេះ ​​សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកាត់ឯកសណ្ឋានផ្តល់ជូន អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាបាន ៣៥០រូបហើយ។
លោកបញ្ជាក់ថា ការកាត់សម្លៀកបំពាក់នេះ ធ្វើឡើងតែសម្រាប់អ្នកឧកញ៉ា និងឧកញ៉ា ដែលមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រតែប៉ុណ្ណោះ ព្រោះនេះជាឯកសណ្ឋានតំណាងជាតិ។

លោកឧកញ៉ាមានប្រសាសន៍បន្តថា បើទោះបីជារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យប្រគល់សិទ្ធិ ដល់សមាគមកាត់ឯកសណ្ឋានសម្រាប់ អ្នកឧកញ៉ា ឧកញ៉ា  នៅកម្ពុជាទាំងអស់ក៏ដោយ ប៉ុន្តែនៅតែមានបុគ្គលមួយចំនួន បានក្លែងបន្លំកាត់ឯកសណ្ឋាននេះ។
លោកឧកញ៉ាបានសំណូមពរដល់អ្នក ដែលកាត់ឯកសណ្ឋានអ្នកឧកញ៉ា ឧកញ៉ា ក្លែងក្លាយទាំងអស់ សូមបញ្ឈប់សកម្មភាពនេះ ដើម្បីកុំឱ្យខូចគោរមងារ អ្នកឧកញ៉ា ឧកញ៉ា ដែលបានព្រះមហាក្សត្របានផ្តល់ជូន។

លោកឧកញ៉ាមានប្រសាសន៍ថា «អ្នកទាំងអស់គ្នា គួរតែស្តាប់អនុសាសន៍របស់រាជរដ្ឋាភិបាល កុំឱ្យគេវាយតម្លៃឧកញ៉ាយើង។ ឯកសណ្ឋានអ្នកឧកញ៉ា ឧកញ៉ា មានអ្នកខ្លះបានយកទៅឃោសនាថា សមាគមមូលនិធិសម្តេចតេជោ កាត់សុទ្ធតែមួយកំប្លេប៉ុន្មានពាន់ ឬរាប់ម៉ឺនដុល្លារ។ ដូចខ្ញុំបានបញ្ជាក់ហើយ អាវឈុតទាំងអស់ ដែលមានស័ក្តិរចនាសម្ព័ន្ធនេះ គឺតម្លៃតែ៦០០ដុល្លារទេ ហើយសមាគមមូលនិធិសម្តេចតេជោបានចំណេញពីនេះ មកជួយសហគ្រាសធុនតូច និងមធ្យមទេ។ ចំពោះអ្នកកាត់ក្លែងក្លាយយើងសំណូមពរថា កុំឱ្យមានតទៅទៀត ណាមួយកុំឱ្យវាខូចតម្លៃងារឧកញ៉ាយើង ដែលមានកន្លែងកាត់ត្រឹមត្រូវ មានអនុក្រឹត្យពីរាជរដ្ឋាភិបាល  ហើយអាវនេះមិនមែនជាអាវបុគ្គលណាមួយទេ គ្រាន់តែក្នុងនាមខ្ញុំជាប្រធានសមាគមមូលនិធិ ស្នើសុំសម្រាប់ឧកញ៉ា យើងទូទៅឱ្យវាមានតម្លៃ ដើម្បីចូលក្នុងថ្នាក់បុណ្យជាតិ បុណ្យឯករាជ្យជាតិ»។

លោកឧកញ៉ាលើកឡើងបន្តថា «សូមឱ្យឧកញ៉ាទាំងអស់ ដែលបានខុសឆ្គងនាំគ្នាកែវិញ ដើម្បីកុំឱ្យអ្នកសារព័ត៌មានគេឆែកទៅឃើញ ឧកញ៉ាគ្រាន់តែខោអាវ ៦០០ដុល្លារសោះ អត់កាត់បែរជាទៅកាត់តាមកន្លែងដែលមិនស្របច្បាប់។ យើងគួរតែកុំបន្តទៅទៀត»។

គួរជម្រាបផងដែរថា យោងតាមអនុក្រឹត្យរបស់សម្តេចតេជោបានបញ្ជាក់ ថា ជនណាដែលបានប្រើប្រាស់ ឬក្លែងបន្លំឯកសណ្ឋានគោរពងារផ្លូវការ សញ្ញាស័ក្ត មេដាយ បន្តោងខ្សែក សម្រាប់ពាក់ពាក់លើឯកសណ្ឋានគោរមងារអ្នកឧកញ៉ា និងឧកញ៉ា នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ជំនួបនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្តសមាគមមូលនិធិ សម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បន្តធ្វើសកម្មភាពឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការពង្រឹង និងពង្រីកសក្ដានុពលវិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង