ឧត្តមសេនីយ៍ទោ គង់ មនោ អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាល នៅសាលានគរបាលជាតិភូមិភាគ៣
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ដោយមានសិស្សនាយនគរបាលនិងនាយនគរបាលរងជ័យលាភីសរុបចំនួន ១៨៣នាក់ ក្នុងនោះស្រីចំនួន ៤១នាក់ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ៕