**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់

កម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់ ត្រៀមការពារសន្តិសុខកំលុងឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឱញយដឹងថា កម្លាំងសមត្ថកិច្ចប្រមាណជិត១០ម៉ឺននាក់ បានត្រៀមសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្តថា ចំណោមកម្លាំងសមត្ថកិច្ចជិត១០ម៉ឺននាក់នេះ គឺសម្រាប់ការឃោសនាបោះឆ្នោតប្រើប្រាស់កម្លាំងតែជាង២ម៉ឺននាក់តែប៉ុណ្ណោះ និងកម្លាំងជាង៧ម៉ឺននាក់ សម្រាប់ការពារនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយមានត្រៀមកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានសរុបប្រមាណជាង៦ពាន់នាក់ និងមានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១ពាន់នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការនៅក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា ចំនួនកម្លាំងសន្តិសុខសម្រាប់ការពារយុទ្ធនាការឃោសនាបោះឆ្នោត ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ គឺមានចំនួនសរុបប្រមាណជិត១០ម៉ឺននាក់ ដោយក្នុងនោះមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងមានកម្លាំងជាកម្លាំងជំនួយ គឺកម្លាំងរបស់ប្រជាការពារ។ ជាគោលការណ៍កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងការពារភូមិសាស្ត្រខាងក្រៅ គឺជួយអន្តរាគមន៍នៅតាមភូមិសាស្ត្រនីមួយៗ។ ដោយឡែកកម្លាំងការពារផ្ទាល់ គឺកម្លាំងនគរបាល។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា កម្លាំងទាំងអស់នេះ បានបែងចែកតាមដំណាក់កាល គឺដំណាក់កាលនៅពេលឃោសនាប្រើប្រាស់កម្លាំងជាង២ម៉ឺននាក់ គឺការពារតាមគោលដៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងត្រៀមកម្លាំងសម្រាប់ជួយសម្រួលដល់ការរៀបចំក្បួនហែរឃោសនា និងតម្រាយផ្លូវនានាដែលមានសំណូមពរពីគណបក្សនយោបាយនីមួយៗ។ ដោយឡែកសម្រាប់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺប្រើប្រាស់កម្លាំងជាង៧ម៉ឺន៥ពាន់នាក់ ដោយក្នុងនោះកម្លាំងការពារការិយាល័យផ្ទាល់ គឺកម្លាំងនគរបាល និងមានកម្លាំងជំនួយពីប្រជាការពារ ហើយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងគាំទ្រការពារភូមិសាស្ត្រនៅខាងក្រៅ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ក្រៅពីនោះ យើងក៏មានកម្លាំងអន្តរាគមន៍នៅតាមមូលដ្ឋានប្រមាណជាង៦ពាន់នាក់ សុទ្ធតែបានត្រៀមនៅតាមមស្នងការរាជធានី ខេត្ត តាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ជាមួយគ្នានេះ យើងក៏មានត្រៀមកម្លាំងថ្នាក់ជាតិប្រមាណជាង១២០០នាក់ទៀត ដើម្បីត្រៀមចេញប្រតិបត្តិការក្នុងករណីមានហេតុការណ៍ចៃដន្យយថាហេតុកើតឡើងក្នុងដំណាក់កាលការឃោសនាបោះឆ្នោត និងសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត”។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ចំពោះកិច្ចការពារគណបក្សនយោបាយ គឺកងកម្លាំងការពារជូនគ្រប់គណបក្សទាំងអស់ ដោយគ្មានការរើសអើង គឺស្មើៗភាពគ្នា៕

អត្ថបទដែលជាប់ទាក់ទង